ដូច្នេះ ពួករាជបម្រើទូលស្ដេចថា៖ «គឺលោកហាម៉ានដែលឈរនៅទីធ្លានោះ»។ ស្តេចមានរាជឱង្ការថា៖ «ចូរឲ្យលោកចូលមកចុះ!»
ស្តេចមានរាជឱង្ការថា៖ «តើអ្នកណានៅដើរក្នុងទីធ្លានោះ?» ពេលនោះ ហាម៉ានទើបនឹងមកដល់ទីធ្លាខាងក្រៅរាជដំណាក់ ដើម្បីទូលសូមស្តេចយកម៉ាដេកាយទៅព្យួរកនៅលើបង្គោលដែលលោកបានរៀបចំ។
ហាម៉ានក៏ចូលមក ហើយស្ដេចសួរលោកថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្តេចចង់លើកមុខ?» ហាម៉ានគិតក្នុងចិត្តថា៖ «ក្រៅពីអញ តើមានអ្នកណាដែលស្ដេចចង់លើកមុខឲ្យនោះ?»