Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



នាង​អេសធើរ 6:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​កំពុង​និយាយ​ជា‌មួយ​លោក​នៅ​ឡើយ នោះ​ពួក​មហា‌តលិក​របស់​ស្តេច​ក៏​មក​ដល់ ហើយ​ដាស់‌តឿន​ហាម៉ាន ឲ្យ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ​នាង​អេធើរ​បាន​រៀបចំ។

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ សេរែស ជា​ប្រពន្ធ​របស់​លោក និង​មិត្ត​សម្លាញ់​ទាំង​ប៉ុន្មាន​របស់​លោក​ក៏​ពោល​ឡើង​ថា៖ «ចូរ​ឲ្យ​គេ​ដំឡើង​បង្គោល​មួយ​កម្ពស់​ហាសិប​ហត្ថ ហើយ​ព្រឹក​ឡើង​ចូល​ទៅ​ទូល​សូម​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ព្យួរ​ក​នៅ​លើ​បង្គោល​នោះ​ទៅ នោះ​ទើប​លោក​អាច​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ជា​មួយ​ស្តេច​បាន​ដោយ​អំណរ»។ គំនិត​នេះ​ពេញ​ចិត្ត​ហាម៉ាន​ណាស់ ហើយ​លោក​ក៏​ឲ្យ​គេ​ដំឡើង​បង្គោល។

ដូច្នេះ ស្ដេច​ក៏​បង្គាប់​គេ​ថា៖ «ចូរ​ទៅ​ហៅ​ហាម៉ាន​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​សម្រេច​តាម​បំណង​ព្រះ‌នាង​អេសធើរ»។ ដូច្នេះ ស្តេច និង​ហាម៉ាន​ក៏​យាង និង​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ព្រះ​នាង​អេសធើរ​បាន​រៀបចំ​ថ្វាយ។

ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹងខ្ញុំ​ម្ចាស់ ហើយ​ប្រសិន​បើ​ព្រះ​ករុណា​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រោស​ប្រទាន​ដល់​ខ្ញុំ​ម្ចាស់ តាម​សំណូម​ដែល​ខ្ញុំ​ម្ចាស់​ចង់​បាន សូម​ព្រះ‌ករុណា និង​លោក​ហាម៉ាន ស្ដេច​យាង និង​អញ្ជើញ​ចូល​រួម​ពិធី​ជប់​លៀង ដែល​ខ្ញុំ​ម្ចាស់​នឹង​រៀបចំ​ថ្វាយ​នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ពេល​នោះ ខ្ញុំ​ម្ចាស់​នឹងទូល​ថ្វាយ​ព្រះ‌ករុណា អំពី​សំណូមរបស់​ខ្ញុំ​ម្ចាស់ »។

ដូច្នេះ ស្តេច និង​ហាម៉ាន ក៏​ចូល​ទៅ​ពិធី​ជប់​លៀង​ជាមួយ​ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម