នាងអេសធើរ 6:10ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ស្ដេចមានរាជឱង្ការបង្គាប់ហាម៉ានថា៖ «ចូរប្រញាប់ទៅយកព្រះពស្ត្រារាជ្យ និងសេះ ដូចជាពាក្យលោកមានប្រសាសន៍នេះចុះ ហើយធ្វើដូច្នោះចំពោះលោកម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំងនោះទៅ។ សូមធ្វើតាមពាក្យដែលលោកមានប្រសាសន៍កុំឲ្យចន្លោះអ្វីឡើយ»។ សូមមើលជំពូក |
សូមប្រគល់ព្រះពស្ត្រារាជ្យ និងសេះនោះជូនមន្ត្រីម្នាក់ ជាអ្នកវិសេសបំផុតរបស់ព្រះករុណា ហើយឲ្យគេបំពាក់ដល់អ្នកដែលព្រះករុណាសព្វព្រះហឫទ័យចង់លើកមុខនោះ រួចឲ្យគេបញ្ជិះអ្នកនោះនៅលើខ្នងសេះ ដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅមុខអ្នកនោះថា "អ្នកដែលព្រះរាជាសព្វព្រះហឫទ័យចង់លើកមុខ គឺនឹងបានដូច្នេះឯង!"»។