Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



នាង​អេសធើរ 4:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​ទៅ​រហូត​ដល់​មុខ​ទ្វារ​រាជ‌វាំង ដ្បិត​គ្មាន​ច្បាប់​នឹង​ចូល​ទៅ​ក្នុង​រាជ‌វាំង ដោយ​ស្លៀក​សំពត់​ធ្មៃ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ដំណាក់​ផារ៉ោន​ថា៖ «ឥឡូវ​នេះ ប្រសិន‌បើ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អស់​លោក សូម​អស់​លោក​ទូល​ថ្វាយ​ផារ៉ោន​ថា

កាល​ម៉ា‌ដេកាយ​បាន​ដឹង​ពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង លោក​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្លៀក​សំពត់​ធ្មៃ និង​រោយ​ផេះ រួច​ចេញ​ទៅ​កណ្ដាល​ទី​ក្រុង ស្រែក​ឡើង​ដោយ​សម្រែក​យ៉ាង​ខ្លាំង ហើយ​ជូរ​ចត់។

នៅ​គ្រប់​អាណា​ខេត្ត កន្លែង​ណា​ដែល​រាជ‌ក្រឹត្យ និង​រាជ​បញ្ជា​របស់​ស្តេច​បាន​ទៅ​ដល់ ទី​នោះ​មាន​សេចក្ដី​សៅ‌សោក​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ទាំង​មាន​ការ​តម​អាហារ យំ‌យែក ស្រែក​ទ្រហោ ក៏​មាន​គ្នា​ច្រើន​បាន​ស្លៀក​សំពត់​ធ្មៃ ហើយ​ដេក​នៅ​ក្នុង​ផេះ។

តើ​អ្នក​រាល់​គ្នា​បាន​ចេញ​ទៅ​មើល​អ្វី? ទៅ​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? មើល៍! អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង ហើយ​រស់​នៅ​ដោយ​ប្រណិត គេ​នៅ​ក្នុង​ដំណាក់​ស្តេច​ឯ​ណោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម