Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



នាង​អេសធើរ 4:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«អស់​ទាំង​រាជ​បម្រើ​របស់​ស្តេច និង​ប្រជា‌ជននៅ​តាម​អាណា​ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ ទោះ​ប្រុស ឬ​ស្រី ដែល​នឹង​ចូល​ទៅ​គាល់​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​មួយ​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សម្លាប់ លើក​លែង​តែ​អ្នក​ដែល​ស្ដេច​ហុច​ព្រះ​ដំបង​រាជ្យ​ដែល​ធ្វើ​ពី​មាស​ឲ្យ​ប៉ុណ្ណោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់​អស់​រយៈ​ពេល​សាម​សិប​ថ្ងៃ​មក​ហើយ»។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ទ្រង់​ចេញ​‌រាជ‌បញ្ជា ព្រម​ទាំង​ឲ្យ​គេ​កត់​ទុក​ក្នុង​ច្បាប់​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី​ផង ដើម្បី​កុំ​ឲ្យ​ផ្លាស់​ប្ដូរ​បាន​ឡើយ គឺ​កុំ​ឲ្យ​ព្រះ‌នាង​ចូល​មក​ចំពោះ​ព្រះ‌ករុណា​រហូតត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ប្រគល់​តំណែង​ហ្លួង​របស់​ព្រះ‌នាង ដល់​ស្ត្រី​ម្នាក់​ទៀត ដែល​វិសេស​ជាង​ព្រះ​នាង។

នៅ​ពេល​ល្ងាច​នាង​ចូល​ទៅ ហើយ​ព្រឹក​ឡើង​នាង​វិល​ទៅ​នៅ​វិមាន​ទី​ពីរ​របស់​ស្ត្រី ក្រោម​អំណាច​ស្អាស‌កាស ជា​មហា‌តលិក​រ​របស់​ស្តេច​ដែល​ថែ​រក្សា​ពួក​ស្ត្រី​អ្នក​ម្នាង។ នាង​លែង​បាន​ចូល​ទៅ​ចំពោះ​ស្តេច​ទៀត​ហើយ លើក​លែង​តែ​ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។

ពេល​នោះ ព្រះ​នាង​អេសធើរ​មាន​សវនីយ៍​ទៅ​កាន់​ហាថាក់ ហើយ​បង្គាប់​ឲ្យ​គាត់​ទៅ​ជម្រាប​ម៉ា‌ដេកាយ​ថា៖

គេ​ក៏​ទៅ​ជម្រាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​ព្រះ‌នាង​អេសធើរ។

ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​អ្នក​ណា​នៅ​ដើរ​ក្នុង​ទី‌ធ្លា​នោះ?» ពេល​នោះ ហាម៉ាន​ទើប​នឹង​មក​ដល់​ទី‌ធ្លា​ខាង​ក្រៅ​រាជ​ដំណាក់ ដើម្បី​ទូល​សូម​ស្តេច​យក​ម៉ា‌ដេកាយ​ទៅ​ព្យួរក​នៅ​លើ​បង្គោល​ដែល​លោក​បាន​រៀប​ចំ។

កាល​ស្ដេច​ហុច​ដំបង​មាសទៅ​ឲ្យ​ព្រះ​នាង​អេសធើរ ព្រះ‌នាង​អេសធើរ​ក៏​ក្រោក​ឡើង ហើយ​ឈរ​នៅ​ចំពោះ​ស្តេច។

ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​សុបិន​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត​ភរ ហើយ​ឆ​បោក​សម្រាប់​ឆ្លើយ​មក​យើង ចាំ​ទម្រាំ​តែ​ពេល​វេលា​ផ្លាស់​ប្ដូរ។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន»។

រីឯ​ប្ដី​ក៏​ដូច្នោះ​ដែរ ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ហើយត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មត៌ក​រួម​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​រាំងរា​សេចក្តី​អធិស្ឋាន​របស់​អ្នក​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម