Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



នាង​អេសធើរ 2:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​បាន​ស៊ើប​អង្កេត​រឿង​នេះ ហើយ​ឃើញ​ថា​ពិត​ដូច្នោះ​មែន គេ​ក៏​ព្យួរ​ក​អ្នក​ទាំង​ពីរ​នៅ​លើ​បង្គោល។ ហេតុ‌ការណ៍​នេះ​ត្រូវ​បាន​គេ​កត់​ត្រា​ទុកនៅ​ក្នុង​សៀវ​ភៅ​របា‌ក្សត្រ នៅ​ចំពោះ​ព្រះ​ភក្ត្រ​ស្តេច។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គឺ​ចង​ក​លោក​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​សត្វ​ស្លាប​នឹង​ចឹក​ស៊ី​សាច់​របស់​លោក»។

តែ​ស្ដេច​ព្យួរ​ក​មេ​ដុត​នំ ដូច​លោក​យ៉ូសែប​បាន​កាត់​ស្រាយ​ប្រាប់​មែន។

ដើម្បី​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​នៃ​អយ្យកោ​របស់​ព្រះ‌ករុណា យ៉ាង​នោះ ព្រះ​ករុណា​នឹង​ឃើញ​ក្នុង​សៀវ​ភៅ​ទាំង​នោះ ហើយ​ជ្រាប​ថា ទី​ក្រុង​នោះ ជា​ទី​ក្រុង​តែង​តែ​បះ‌បោរ ហើយ​ប្រទូស‌រ៉ាយ​ដល់​ពួក​ស្តេច និង​ដល់​ខេត្ត​នានា ហើយ​ថា កាល​ពី​ចាស់​បុរាណ គេ​តែង​តែ​បង្ក​ឲ្យ​មាន​ចលាចល​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ទី​ក្រុងនេះ​ត្រូវ​គេ​បំផ្លាញខ្ទេច​ខ្ទី​អស់។

រី​ឯ​អស់​ទាំង​កិច្ច‌ការ​នៃ​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​របស់​ស្ដេច ព្រម​ទាំង​រឿង​សព្វ​គ្រប់​ពី​សក្តិ‌យស​ដ៏​ខ្ពង់​ខ្ពស់​របស់​ម៉ា‌ដេកាយ ដែល​ស្តេច​បាន​តាំង​លោក សុទ្ធ​តែ​បាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ​របាក្សត្រ​របស់​ស្តេចស្រុក​មេឌី និង​ស្រុក​ពើស៊ីរ។

ពេល​នោះ សេរែស ជា​ប្រពន្ធ​របស់​លោក និង​មិត្ត​សម្លាញ់​ទាំង​ប៉ុន្មាន​របស់​លោក​ក៏​ពោល​ឡើង​ថា៖ «ចូរ​ឲ្យ​គេ​ដំឡើង​បង្គោល​មួយ​កម្ពស់​ហាសិប​ហត្ថ ហើយ​ព្រឹក​ឡើង​ចូល​ទៅ​ទូល​សូម​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ព្យួរ​ក​នៅ​លើ​បង្គោល​នោះ​ទៅ នោះ​ទើប​លោក​អាច​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ជា​មួយ​ស្តេច​បាន​ដោយ​អំណរ»។ គំនិត​នេះ​ពេញ​ចិត្ត​ហាម៉ាន​ណាស់ ហើយ​លោក​ក៏​ឲ្យ​គេ​ដំឡើង​បង្គោល។

នៅ​វេលា​យប់​ថ្ងៃ​នោះ ស្ដេច​ផ្ទំ​មិន​លក់​សោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​គេ​យក​សៀវ‌ភៅ ដែល​មាន​កត់​ត្រា​ព្រឹត្តិ‌ការណ៍​សំខាន់​ៗមក គឺ​សៀវ‌ភៅ​កំណត់​ត្រា​ប្រវត្តិ‌សាស្ត្រ រួច​គេ​ក៏​អាន​ថ្វាយ​ស្តេច។

ដូច្នេះ គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​លើ​បង្គោល ដែល​លោក​បានរៀប​ចំ​សម្រាប់​ព្យួរ​ក​ម៉ា‌ដេកាយ។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់។

ពេល​នោះ ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។

រីឯ​ស្តេច​ក្រុង​អៃយ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​មួយ ទុក​រហូត​ទល់​ល្ងាច។ លុះ​ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បង្គាប់​ឲ្យ​គេ​ដាក់​សាក​សព​ចុះ​ពី​ដើម​ឈើ យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ក្រុង ហើយគេ​យក​ថ្ម​មក​បង្គរ​ជា​គំនរ​មួយ​យ៉ាង​ធំ​ពី​លើ​សាក​សពនោះ ដែល​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម