Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



នាង​អេសធើរ 1:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តាមព្រះ​រាជ​បញ្ជា​របស់​ស្ដេច ការ​ពិសា​ស្រា​ឥត​មាន​ដាក់​កំហិត​ឡើយ ដ្បិត​ស្ដេច​បាន​បង្គាប់​ឲ្យ​រាជ​បម្រើ​ទាំង​ប៉ុន្មាន​របស់ទ្រង់ បម្រើ​ជូន​ភ្ញៀវ​នីមួយៗ តាម​តែ​ភ្ញៀវ​ចង់​បាន។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បម្រើ​ភេសជ្ជៈ​នៅ​ក្នុង​ពែង​មាស ជា​ពែង​ផ្សេង​ពី​គ្នា​ទាំង​អស់ ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ហ្លួង​ជា​បរិបូរ តាម​សណ្ឋាន​ស្តេច។

ឯ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គម‌ហេសី ក៏​ជប់‌លៀង​ដល់​ពួក​ស្ត្រី នៅ​ក្នុង​ព្រះ‌រាជ​ដំណាក់​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស​ដែរ។

ហើយ​យើង​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​យ៉ូណាដាប ជា​កូន​រេកាប ដែល​ជា​បុព្វ‌បុរស​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​គាត់​បាន​ផ្តាំ​មក គឺ​មិន​បាន​ទទួល​ទាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដរាប​ដល់​អស់​មួយ​ជីវិត​យើង ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​យើង​ផង

ពី​ដើម បាប៊ីឡូន​ជា​ពែង​មាស​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ពែង​ដែល​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង សាសន៍​ទាំង​ប៉ុន្មាន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ហេតុ​នោះ​បាន​ជា​សាសន៍​ទាំង​អស់ បាន​ត្រឡប់​ជា​រវើ‌រវាយ​ទៅ។

ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ប្រាប់​គេ​ថា៖ «ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​លោក​ចៅ​មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម