នាងរស់ 4:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦បន្ទាប់មក លោកបូអូសមានប្រសាសន៍ថា៖ «នៅថ្ងៃណាដែលបងទិញដីនោះពីណាអូមី សូមបងយកនាងរស់សាសន៍ម៉ូអាប់ ជាស្ត្រីមេម៉ាយដែលប្ដីស្លាប់នោះធ្វើជាប្រពន្ធផង ដើម្បីរក្សាឈ្មោះឲ្យអ្នកស្លាប់នោះ នៅជាប់ក្នុងមត៌ករបស់គាត់តទៅ»។ សូមមើលជំពូក |
ប៉ុន្ដែ ប្រសិនបើអ្នកនោះមិនចង់យកប្រពន្ធរបស់បងប្រុសខ្លួនទេ នាងត្រូវចូលទៅជួបពួកចាស់ទុំ ត្រង់ទ្វារក្រុង ហើយជម្រាបថា "ប្អូនថ្លៃនាងខ្ញុំមិនព្រមរក្សាឈ្មោះឲ្យបងប្រុសរបស់ខ្លួន នៅគង់វង្សក្នុងសាសន៍អ៊ីស្រាអែលទេ។ គាត់មិនចង់បំពេញកាតព្វកិច្ច តាមការដែលប្អូនថ្លៃត្រូវធ្វើចំពោះនាងខ្ញុំឡើយ"។