Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



នាង​រស់ 4:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​បូអូស​បាន​ឡើង​ទៅ​អង្គុយ​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​មើល៍ អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ ដែល​លោក​បូអូស​បាន​និយាយ​ប្រាប់​នាង​រស់​ក៏​មក​ដល់។ ដូច្នេះ លោក​បូអូស​ពោល​ថា៖ «បង​អើយ សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ​សិន» គាត់​ក៏​ចូល​មក​អង្គុយ។

សូមមើលជំពូក ចម្លង

21 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ល្ងាច ទេវតា​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​សូដុម ហើយ​ឡុត​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង។ កាល​ឡុត​ឃើញ​ទេវតា​ទាំង​ពីរ គាត់​ក្រោក​ឡើង​ទៅ​ទទួល ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។

ឯ​អេប្រុនក៏​អង្គុយ​រួម​ជា‌មួយ​ពួក​កូន​ចៅ​ហេត​ទាំង​នោះ​ដែរ គាត់​ឆ្លើយ​ទៅ​លោក​អ័ប្រា‌ហាំ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា៖

ដូច្នេះ ហាម៉ោរ និង​ស៊ីគែម​ជា​កូន​ក៏​ទៅ​ឯ​ទ្វារ​ក្រុង ហើយ​ពោល​ទៅ​កាន់​មនុស្ស​នៅ​ទី​ក្រុង​របស់​ខ្លួន​ថា៖

ទ្រង់​ក៏​តែង​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​មាត់​ថ្នល់​ដែល​ចូល​តាម​ទ្វារ​ក្រុង បើ​កាល​ណា​មាន​អ្នក​ណា​មាន​ក្តី ដែល​ត្រូវ​បញ្ជូន​ទៅ​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជម្រះ នោះ​អាប់សា‌ឡុម​ហៅ​អ្នក​នោះ​មក​សួរ​ថា៖ «អ្នក​មក​ពី​ស្រុក​ណា»។ គេ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់ មក​ពី​កុល‌សម្ព័ន្ធ​ណា​មួយ​ក្នុង​សាសន៍​អ៊ីស្រា‌អែល»

ឯ​ស្តេច​អ៊ីស្រា‌អែល និង​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ‌គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី​ធ្លា​នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់។

គ្រា​នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ឯ​ទ្វារ​ទី​ក្រុង ហើយ​បាន​រៀបចំ​កន្លែង​អង្គុយ​នៅ​ទី​ធ្លា

បើ​ខ្ញុំ​បាន​លើក​ដៃ​ទាស់​នឹង​ក្មេង​កំព្រា ដោយ​ឃើញ​មនុស្ស ដែល​បាន​ជួយ​ខ្ញុំ​នៅ​មាត់​ទ្វារ

អស់​អ្នក​ដែល​អង្គុយ​នៅ​ទ្វារ​ក្រុង នាំ​គ្នា​និយាយ​ដើម​ទូល‌បង្គំ ហើយ​មនុស្ស​ប្រមឹក យក​រឿង​ទូល‌បង្គំ​ទៅ​ធ្វើ​ជា​ទំនុក​ច្រៀង។

កាល​ណា​ប្តី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង ក្នុង​ចំណោម​នៃ​ពួក​ចាស់​ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ។

ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិ‌ភោគ​ទៅ ចូរ​មក​ទិញ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ។

ក៏​ធ្វើ​សំបុត្រ ហើយ​បិទ​ត្រា ព្រម​ទាំង​ហៅ​ស្មរ​បន្ទាល់​មក ហើយ​ថ្លឹង​ប្រាក់​ក្នុង​ជញ្ជីង​ប្រគល់​ដល់​គាត់។

ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​តាំង​ឲ្យ​មាន​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ​គុណ​ដល់​សំណល់​នៃ​ពួក​យ៉ូសែប។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រត់​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដ្បិត​យើង​បាន​បែង‌ចែក​ឯង​រាល់​គ្នា​ទៅ​ដូច​ជា​ខ្យល់​ទាំង​បួន​នៅ​លើ​អាកាស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

«ត្រូវតែង​តាំង​ពួក​ចៅ‌ក្រម និង​ពួក​មេ​ដឹក​នាំ នៅ​គ្រប់​ទាំង​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក តាម​កុល‌សម្ព័ន្ធ​របស់​អ្នក ហើយ​អ្នក​ទាំង​នោះ​នឹង​ជំនុំ‌ជម្រះប្រជា‌ជន​ដោយ​យុត្តិ‌ធម៌។

ត្រូវ​នាំ​បុរស ឬ​ស្ដ្រី​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​នោះ ទៅ​ឯ​ទ្វារ​ក្រុង ហើយ​ចោល​សម្លាប់​បុរស ឬ​ស្រ្ដី​នោះ​នឹង​ថ្ម​ទៅ។

នោះ​ឪពុក​ម្តាយ​ត្រូវ​នាំ​យក​ទៅជួប​ពួក​ចាស់‌ទុំ​របស់​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​ខ្លួន​រស់​នៅ

ប៉ុន្ដែ ប្រសិន‌បើ​អ្នក​នោះ​មិន​ចង់​យក​ប្រពន្ធ​របស់​បង​ប្រុស​ខ្លួន​ទេ នាង​ត្រូវ​ចូល​ទៅ​ជួប​ពួក​ចាស់‌ទុំ ត្រង់​ទ្វារ​ក្រុង ហើយ​ជម្រាប​ថា "ប្អូន​ថ្លៃ​នាង​ខ្ញុំ​មិន​ព្រមរក្សា​ឈ្មោះ​ឲ្យ​បង​ប្រុស​របស់​ខ្លួន នៅ​គង់​វង្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ទេ។ គាត់​មិន​ចង់​បំពេញ​កាតព្វកិច្ច តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ​ចំពោះ​នាង​ខ្ញុំ​ឡើយ"។

អ្នក​នោះ​ត្រូវ​រត់​ទៅ​ទី​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ទីក្រុង​ទាំង​នោះ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង​ប្រកាស​ប្រាប់​ពី​រឿង​រ៉ាវ​របស់​ខ្លួន​ដល់​ពួក​ចាស់​ទុំនៅ​ក្រុង​នោះ រួច​គេ​នឹង​យក​គាត់​ចូល​ក្នុង​ក្រុង ហើយ​ផ្ដល់​កន្លែង​មួយ​ឲ្យ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ។

ខ្ញុំ​មាន​ច្បាប់​នឹង​លោះ​មែន ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ជា​សាច់‌ញាតិ​ជិត​ជាង​ខ្ញុំ​ទៅ​ទៀត

ណា‌អូមី​ប្រាប់​ថា៖ «កូន​អើយ ចូរ​នៅ​ស្ងៀម ចាំ​មើល​ការ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា ដ្បិត​នៅ​ថ្ងៃ​នេះ​លោក​មិន​នៅ​ស្ងៀម​ទេ លោក​នឹង​បង្ហើយ​ការ​នេះ​ជា​មិន​ខាន»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម