នាងរស់ 3:7ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលលោកបូអូសបានស៊ីផឹកមានចិត្តរីករាយឡើង នោះលោកក៏ទៅដេកនៅចុងគំនរកណ្ដាប់ស្រូវ រួចនាងលបចូលទៅបើកផួយពីខាងចុងជើងលោកដេកទៅ។ សូមមើលជំពូក |
រីឯអាប់សាឡុមបានបង្គាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់ថា៖ «ចូរឯងឃ្លាំមើល កាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយយើងប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺយើងហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ»។
រួចកាលគាត់ក្រោកឡើង ប្រុងនឹងចេញដំណើរទៅជាមួយប្រពន្ធចុង និងអ្នកបម្រើរបស់គាត់ ឪពុកក្មេកក៏និយាយទៅគាត់ទៀតថា៖ «មើល៍ ឥឡូវនេះ ថ្ងៃរសៀលទាបណាស់ហើយ សូមនៅមួយយប់នេះទៀតទៅ មើល៍ ថ្ងៃជិតលិចហើយ ចូរដេកនៅទីនេះទៅ ដើម្បីឲ្យចិត្តកូនបានសប្បាយ ថ្ងៃស្អែកសឹមធ្វើដំណើរត្រឡប់ទៅផ្ទះរបស់កូនវិញ»។