ដូច្នេះ លោកបូអូសប្រាប់នាងរស់ថា៖ «ចូរស្តាប់ខ្ញុំ នាងអើយ នាងកុំចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែណាផ្សេងទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ។
ប៉ុន្តែ ពួកអ្នកបម្រើរបស់លោកក៏អែបចូលជិត ជម្រាបថា៖ «លោកឪពុកអើយ ប្រសិនបើហោរានោះប្រាប់ឲ្យលោកធ្វើអ្វីដែលពិបាក តើលោកមិនធ្វើតាមទេឬ? បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត?»
កាលណាអ្នករាល់គ្នាច្រូតចម្រូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់អ្នកទាំងអស់ទេ ក៏មិនត្រូវសន្សំរើសកួរស្រូវដែលបានជ្រុះនោះផង
ពេលនោះ មានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមករកព្រះអង្គ។ ពេលព្រះយេស៊ូវទតឃើញជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «កូនអើយ! ចូរសង្ឃឹមឡើង កូនបានទទួលការអត់ទោសពីបាបហើយ»។
ព្រះយេស៊ូវបែរទៅក្រោយ ហើយឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរសង្ឃឹមឡើង ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ»។ ស្ត្រីនោះក៏បានជាសះស្បើយភ្លាមមួយរំពេច។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
នាងបានសូមយើងខ្ញុំថា "សូមឲ្យខ្ញុំរើសសន្សំតាមគំនរកណ្ដាប់ពីក្រោយពួកអ្នកច្រូតផង"។ ដូច្នេះ នាងក៏បានមកឈររង់ចាំតាំងពីព្រលឹម រហូតមកទល់ពេលនេះ ហើយនាងទៅសម្រាកក្នុងរោងតែមួយភ្លែតប៉ុណ្ណោះ»។
ចូរឲ្យភ្នែកនាងមើលតែស្រែដែលពួកនេះកំពុងច្រូត ហើយដើរតាមគេទៅ ខ្ញុំបានហាមកំលោះៗ មិនឲ្យគេពាល់នាងទេ បើកាលណានាងស្រេកទឹក ចូរទៅរកក្អម ហើយផឹកទឹកដែលកំលោះៗបានដងហើយចុះ»។
លោកអេលីហៅសាំយូអែលថា៖ «សាំយូអែល កូនអើយ!» សាំយូអែលឆ្លើយថា៖ «បាទ!»
ព្រះយេហូវ៉ាមានព្រះបន្ទូលហៅម្តងទៀត៖ «នែសាំយូអែល» រួចសាំយូអែលក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» តែអេលីឆ្លើយថា៖ «កូនអើយ ខ្ញុំគ្មានហៅឯងទេ ចូរទៅដេកវិញទៅ»។