នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយប្រជាជនទាំងឡាយដោយយុត្តិធម៌។
សូមឲ្យជាតិសាស៍ទាំងឡាយបានអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅផែនដី។ – បង្អង់
ឱសូមឲ្យអំពើអាក្រក់របស់មនុស្សទុច្ចរិត បានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតអើយ ព្រះអង្គល្បងមើលចិត្តថ្លើមរបស់មនុស្ស!
សូមឲ្យព្រះរាជាបានគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គដោយសុចរិត ហើយគ្រប់គ្រងលើប្រជារាស្ត្រក្រីក្រ របស់ព្រះអង្គដោយយុត្តិធម៌។
ព្រះយេហូវ៉ាជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងជ្រកនៅគ្រាលំបាក។
ចូរពោលនៅក្នុងចំណោមជាតិសាសន៍នានាថា «ព្រះយេហូវ៉ាសោយរាជ្យ! អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ ព្រះអង្គនឹងជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌»។
នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។
តែព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធបានរាប់ជាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។
ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក ដែលនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់ ដែលព្រះអង្គបានតែងតាំង ហើយដើម្បីជាភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ព្រះអង្គប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។
កាលលោកបានវែកញែកអំពីសេចក្តីសុចរិត ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលនឹងមកដល់ នោះលោកភេលីចក៏ភ័យ ហើយមានប្រសាសន៍ថា៖ «ឥឡូវនេះ ចេញទៅវិញសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងហៅអ្នកមកទៀត»។
មើល៍! ព្រះអង្គយាងមកតាមពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលចាក់ព្រះអង្គ ហើយគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះព្រះអង្គ អើ មែនហើយ។ អាម៉ែន។