ទំនុកតម្កើង 84:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាមហាក្សត្រ និងជាព្រះនៃទូលបង្គំអើយ សូម្បីតែសត្វចាបក៏រកបានលំនៅ ហើយសត្វត្រចៀកកាំ ក៏រកបានសម្បុកសម្រាប់ខ្លួន ជាកន្លែងដែលដាក់កូនរបស់វា នៅឯអាសនារបស់ព្រះអង្គដែរ។ សូមមើលជំពូក |
«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ