Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 83:9

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​សាសន៍​ម៉ាឌាន គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ស្ទឹង​គីសុន

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ម៉ូអាប់"។ កូន​នោះ​ជា​ឪពុក​របស់​សាសន៍​ម៉ូអាប់​ដរាប​ដល់​សព្វ‌ថ្ងៃ​នេះ។

នាង​ប្អូន​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "បេន-អាំមី" ហើយ​អ្នក​នោះ​ជា​ឪពុក​របស់​សាសន៍​អាំម៉ូន​ដរាប​ដល់​សព្វ‌ថ្ងៃ​នេះ។

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹងបញ្ជូន​រំពាត់​មួយ​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារ​ជីវិត​សាសន៍​ម៉ាឌាន​នៅ​ត្រង់​ថ្ម​អូរិប ព្រះ‌អង្គ​នឹង​យារ​ដំបង​ពី​លើ​ទឹក​សមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។

ដ្បិត​ព្រះ‌អង្គ​បាន​បំបាក់​នឹម ដែល​សង្កត់​លើ​គេ និង​ដង្រែក​នៅ​ស្មា​គេ ហើយ​ដំបង​របស់​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ​ផង ដូច​ជា​នៅ​គ្រា​នៃ​ពួក​សាសន៍​ម៉ាឌាន​ដែរ។

យើង​នឹង​ទាញ​ស៊ីសេ‌រ៉ា ជា​មេ‌ទ័ព​របស់​ស្តេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ និង​ពល​ទ័ព​របស់​គេ មក​ជួប​អ្នក​នៅ​ស្ទឹង​គីសុន ហើយ​យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក"»។

ស្ទឹង​គីសុន​បាន​ហូរ​គំហុក​នាំ​យក​គេ​ទៅ​បាត់ គឺ​ស្ទឹង​គីសុន​ដែល​ហូរ​គំហុក ជា​ស្ទឹង​ពី​ចាស់​បុរាណ។ ព្រលឹង​ខ្ញុំ​អើយ ចូរ​ជាន់​គេ​ដោយ​កម្លាំង​ដ៏​ខ្លាំង​ចុះ!។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម