ព្រះអង្គទម្លាក់សាច់មកលើគេ ដូចធូលីធ្លាក់ពីលើមេឃ គឺជាសត្វស្លាបជាច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
ព្រះយេហូវ៉ាបានធ្វើឲ្យខ្យល់បក់នាំសត្វក្រួចពីសមុទ្រមក ហើយឲ្យធ្លាក់ក្បែរជំរំ មានចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណេះ ហើយចម្ងាយផ្លូវដើរមួយថ្ងៃនៅខាងណោះ ជុំវិញជំរំទាំងអស់ ហើយគលើគ្នាកម្ពស់ប្រហែលពីរហត្ថពីដី។
ដូច្នេះ ប្រជាជនក្រោកឡើង នាំគ្នាចាប់ក្រួចពេញមួយថ្ងៃមួយយប់នោះ ហើយពេញមួយថ្ងៃបន្ទាប់ទៀត។ អ្នកដែលចាប់បានតិចជាងគេ នោះបានដប់ហាប រួចគេហាលសាច់សត្វគ្រួចទាំងនោះទុកសម្រាប់ខ្លួនគេនៅជុំវិញជំរំ។