៙ ឱព្រះអើយ សូមក្រោកឡើង សូមការពារកិត្តិនាមរបស់ព្រះអង្គ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើត្មះតិះដៀលព្រះអង្គ ជារៀងរាល់ថ្ងៃ!
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានផ្ញើមកប្រកួតដល់ព្រះអង្គ ជាព្រះដ៏មានព្រះជន្មរស់ចុះ។
សូមតើនឡើង! សូមក្រោកឡើង ហើយការពារក្ដីឲ្យទូលបង្គំផង ឱព្រះជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។
៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ខ្មាំងសត្រូវបានត្មះតិះដៀល ហើយសាសន៍មួយដែលល្ងីល្ងើ បានប្រមាថព្រះនាមព្រះអង្គ។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា តើយើងធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រយើងបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ។ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់ថ្ងៃ នាមយើងត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។