សូមកុំលាក់ព្រះភក្ត្រពីអ្នកបម្រើ របស់ព្រះអង្គឡើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង ដ្បិតទូលបង្គំមានអាសន្នហើយ។
ហេតុអ្វីបានជាព្រះអង្គមិនអត់ទោស ចំពោះអំពើរំលងរបស់ទូលបង្គំ ហើយដោះអំពើទុច្ចរិតរបស់ទូលបង្គំចេញ? ដ្បិតបន្តិចទៀតទូលបង្គំនឹងដេកនៅក្នុងដី ព្រះអង្គនឹងស្វែងរកទូលបង្គំ តែមិនមានទូលបង្គំទៀតទេ»។
សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំមានទុក្ខព្រួយឡើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកអង្វរ សូមឆ្លើយមកទូលបង្គំជាប្រញាប់កុំខាន!
ឱព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងភ្លេចទូលបង្គំរហូតឬ? តើដល់កាលណាទៀត? តើព្រះអង្គលាក់ព្រះភក្ត្រ ពីទូលបង្គំដល់កាលណា?
៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់! វិញ្ញាណទូលបង្គំអន់ថយហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅ។
៙ ឱព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីខ្មាំងសត្រូវ របស់ទូលបង្គំ ទូលបង្គំរត់មកពឹងជ្រកក្នុងព្រះអង្គ !
ដ្បិតព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើម មនុស្សទុគ៌តមានទុក្ខវេទនាឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងគេដែរ កាលអ្នកនោះបានអំពាវនាវរកព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់។
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ ហើយកុំផាត់អ្នកបម្រើព្រះអង្គ ចេញដោយខ្ញាល់ឡើយ ព្រះអង្គហើយដែលជួយទូលបង្គំ។ ឱព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំផាត់ទូលបង្គំចេញ សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង!
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ? ហេតុអ្វីបានជាព្រះអង្គភ្លេចទុក្ខវេទនា និងសេចក្ដីថប់ព្រួយរបស់យើងខ្ញុំដូច្នេះ?
ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ ហើយដែលមាត់ទូលបង្គំបានសន្យា នៅពេលទូលបង្គំមានអាសន្ន។
ឱព្រះអើយ សូមប្រញាប់មករំដោះទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់មកជួយទូលបង្គំផង!
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាម ជាមួយខ្ញុំ»។
ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?»