ទំនុកតម្កើង 62:4ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គម្រោងការរបស់គេ គឺដើម្បីធ្វើឲ្យអ្នកនោះ ធ្លាក់ពីតំណែងដ៏ខ្ពង់ខ្ពស់របស់ខ្លួនតែប៉ុណ្ណោះ គេចូលចិត្តនឹងសេចក្ដីភូតភរ មាត់របស់គេឲ្យពរ តែនៅក្នុងចិត្ត គេប្រទេចផ្ដាសាវិញ។ –បង្អង់ សូមមើលជំពូក |
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។