៙ ព្រះទ្រង់មានព្រះបន្ទូលនៅក្នុងទីបរិសុទ្ធ របស់ព្រះអង្គថា «យើងនឹងបែងចែកក្រុងស៊ីគែមដោយអំណរ ហើយនឹងវាស់ជ្រលងភ្នំស៊ូកូថ។
លោកអាប់រ៉ាមបានដើរកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមម៉ៃសាក់របស់ម៉ូរេ។ នៅគ្រានោះ សាសន៍កាណានរស់នៅក្នុងស្រុកនោះ។
ឥឡូវនេះ ចូរតាំងឡើងចុះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលពីដាវីឌហើយថា "យើងនឹងសង្គ្រោះពួកអ៊ីស្រាអែល ជាប្រជារាស្ត្រឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន និងពីកណ្ដាប់ដៃពួកខ្មាំងសត្រូវទាំងអស់ ដោយសារដៃដាវីឌជាអ្នកបម្រើរបស់យើង"»។
ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រៀបដូចជាមនុស្សដែលប្រទះ នឹងរបឹបដ៏មានតម្លៃ។
៙ ព្រះយេហូវ៉ាបានស្បថនឹងព្រះបាទដាវីឌ ដោយសេចក្ដីពិត ដែលព្រះអង្គនឹងមិនប្រែប្រួលឡើយថា៖ «ក្នុងចំណោមកូនប្រុសៗ ដែលកើតចេញពីខ្លួនអ្នក យើងនឹងតាំងម្នាក់ឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។
៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
៙ គ្រានោះ ព្រះអង្គមានព្រះបន្ទូលមកកាន់ អ្នកបរិសុទ្ធរបស់ព្រះអង្គ ក្នុងនិមិត្តមួយថា៖ «យើងបានផ្ដល់ជំនួយ ដល់អ្នកមួយដែលខ្លាំងពូកែ យើងបានលើកតម្កើងម្នាក់ ដែលយើងបានជ្រើសរើស ពីក្នុងចំណោមប្រជាជន។
យើងបានស្បថដោយភាពបរិសុទ្ធរបស់យើង ម្តងជាសម្រេច យើងមិនកុហកនឹងដាវីឌឡើយ។
ពីដំណើរពួកហោរា ចិត្តនៅក្នុងខ្លួនខ្ញុំត្រូវញាំញីហើយ អស់ទាំងឆ្អឹងខ្ញុំក៏ញ័រ ខ្ញុំដូចជាមនុស្សស្រវឹង គឺដូចជាមនុស្សដែលស្រាទំពាំងបាយជូរបានឈ្នះហើយ ដោយព្រោះព្រះយេហូវ៉ា ហើយដោយព្រោះព្រះបន្ទូល ដ៏បរិសុទ្ធរបស់ព្រះអង្គ។
ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថ ដោយសេចក្ដីបរិសុទ្ធរបស់ព្រះអង្គថា មើល៍ គ្រានោះនឹងធ្លាក់លើអ្នករាល់គ្នា ជាគ្រាដែលគេនឹងអូសអ្នករាល់គ្នា ចេញទៅដោយតម្ពក់ ហើយអូសអ្នកចុងក្រោយ របស់អ្នករាល់គ្នាដោយផ្លែសន្ទូច។
ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ ដ្បិតអ្នកនឹងនាំឲ្យប្រជាជននេះបានគ្រងស្រុក ដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់គេ។
ឯនៅក្នុងជ្រលងភ្នំ មានក្រុងបេត-ហារ៉ាម ក្រុងបេត-នីមរ៉ា ក្រុងស៊ូកូថ និងក្រុងសាផូន គឺជាចំណែកដែលសល់ពីនគររបស់ស៊ីហុន ជាស្តេចក្រុងហែសបូន មានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងបំផុតនៃសមុទ្រគេនេសារ៉ែត ដែលនៅត្រើយទន្លេយ័រដាន់ខាងកើត។
ទឹកដីរបស់ម៉ាណាសេលាតសន្ធឹងចាប់តាំងពីស្រុកអេស៊ើរ ទៅដល់ក្រុងមីកមេថា ដែលនៅទល់មុខក្រុងស៊ីគែម រួចលាតសន្ធឹងទៅខាងស្តាំ រហូតដល់ទឹកដីអ្នកស្រុកអេន-តាពួរ។
ដូច្នេះ គេក៏ញែកក្រុងកេដេស នៅស្រុកកាលីឡេ ក្នុងស្រុកភ្នំណែបថាលី ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម ក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) នៅស្រុកភ្នំយូដា។
លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងអស់ ឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយកោះហៅពួកចាស់ទុំ ពួកមេ ពួកចៅក្រម និងពួកនាយកនៃសាសន៍អ៊ីស្រាអែលឲ្យមក រួចគេក៏មកជួបជុំគ្នានៅចំពោះព្រះ។
រីឯឆ្អឹងសពរបស់លោកយ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេបញ្ចុះនៅស៊ីគែម ក្នុងដីដែលលោកយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុករបស់ស៊ីគែម មានតម្លៃជាប្រាក់មួយរយដួង ហើយដីនោះក្លាយជាមត៌ករបស់ពួកកូនចៅលោកយ៉ូសែប។