Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 53:5

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង គឺ​ភ័យ​ខ្លាច នៅ​កន្លែង​ដែល​គ្មាន​ហេតុ​ភ័យ​ខ្លាច ដ្បិត​ព្រះ​នឹង​កម្ចាត់​កម្ចាយ​ឆ្អឹង របស់​ពួក​អ្នក​ដែល​បោះ​ទ័ព​ទាស់​នឹង​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​អាម៉ាស់ ដ្បិត​ព្រះ​បដិសេធ​មិន​ទទួល​គេ​ឡើយ។

សូមមើលជំពូក ចម្លង

22 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។

គេ​នឹង​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំង ដ្បិត​ព្រះ​គង់​នៅ​ជាមួយ ជំនាន់​មនុស្ស​សុចរិត។

កាល​គេ​ភ្ជួរ ហើយ​បំបែក​ដី​យ៉ាង​ណា នោះ​ឆ្អឹង​យើង​ខ្ញុំ​ក៏​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ នៅ​មាត់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ យ៉ាង​នោះ​ដែរ។

ឯ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​អស់​សំណើច ព្រះ‌អម្ចាស់​ចំអក​ឲ្យ​ពួក‌គេ។

អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​ទុក្ខ​លំបាក របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា​ចុះ! អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ សូម​ឲ្យ​គេ​ហ៊ុម​ព័ទ្ធដោយ​ភាព​អាម៉ាស់ ហើយ​បាក់​មុខ​ទៅ!

សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ដល់​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ទូល‌បង្គំ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អៀន​ខ្មាស។

សូមឲ្យ​អស់​អ្នក​ដែល​ចង់​ឆក់​យក​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​អ្នក​ដែល​ប៉ង​ធ្វើឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អាម៉ាស់មុខ!

គេ​ប្រៀប​ដូច​យល់‌សប្តិ​ក្រោយ​ពេល​ភ្ញាក់​ឡើង ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះ‌អង្គ​តើន​ឡើង ព្រះ‌អង្គ​មិន​ចង់​ឃើញ​រូប​គេ​ឡើយ។

មនុស្ស​អាក្រក់​រត់​ក្នុង​កាល​ដែល គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។

ដ្បិត មើល៍! យើង​បាន​ធ្វើ​ឲ្យ​អ្នក​តូច នៅ​កណ្ដាល​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​មនុស្ស​ទាំង‌ឡាយ​មើល‌ងាយ​អ្នក​ផង។

មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​គេ​ហើយ។

ព្រះ‌អង្គ​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ ចេញ​ដោយ​កម្លាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​កន្លែង​ប្រជុំ​របស់​ព្រះ‌អង្គ​ចោល ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ពួក​ក្រុង​ស៊ីយ៉ូន​ភ្លេច​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ ហើយ​ក្នុងសេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ស្អប់​ខ្ពើម​ដល់​ស្តេច និង​សង្ឃ​ផង។

យើង​នឹង​ផ្តេក​សាក‌សព​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មុខ​រូប​ព្រះ​របស់​គេ ហើយ​នឹង​កម្ចាត់‌កម្ចាយ​ឆ្អឹង​អ្នក នៅ​ជុំ‌វិញ​អាស‌នា​របស់​អ្នក។

យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ អស់​អ្នក​ដែល​ស្អប់​អ្នក គេ​នឹង​ត្រួត‌ត្រា​លើ​អ្នក ហើយ​អ្នក​នឹង​រត់​ទៅ​ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។

ឯ​ពួក​អ្នក​ដែល​សល់​នៅ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ ក៏​នឹង​ដួល ដោយ​គ្មាន​អ្នក​ណា​ដេញ​តាម។

នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល និង​នៅ​ក្នុង​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ និង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្ដី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃ‌លែង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម