៙ ឱអណ្ដាតបោកបញ្ឆោតអើយ អ្នកស្រឡាញ់អស់ទាំងពាក្យដែលនាំឲ្យវិនាស។
៙ ឱអណ្ដាតបាកបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង? ហើយតើត្រូវធ្វើអ្វីទៀតដល់ឯង?
៙ ឱព្រះយេហូវ៉ាអើយ សូមការពារទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃមនុស្សអាក្រក់ សូមរក្សាទូលបង្គំឲ្យរួចពីមនុស្សឃោរឃៅ ជាអ្នកដែលគិតនឹងធ្វើឲ្យទូលបង្គំ ភ្លាត់ជើងដួល។
អ្នកបានប្រគល់មាត់របស់អ្នក ទៅបម្រើសេចក្ដីអាក្រក់ ហើយអណ្ដាតអ្នកតែងបង្កើតចេញ នូវពាក្យបោកប្រាស់។