ទំនុកតម្កើង 51:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលង របស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នៅចំពោះមុខទូលបង្គំជានិច្ច។ សូមមើលជំពូក |
គួរឲ្យយើងរាល់គ្នាដេក ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្រប់ដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា។