ទំនុកតម្កើង 50:3ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះនៃយើងខ្ញុំទ្រង់យាងមក ទ្រង់មិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះព្រះអង្គ ហើយនៅព័ទ្ធជុំវិញព្រះអង្គ មានព្យុះសង្ឃរា។ សូមមើលជំពូក |
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។