ប្រសិនបើអ្នកឃើញចោរ អ្នកក៏សេពគប់ជាមួយគេ ហើយចូលដៃជាមួយពួកផិតក្បត់ទៀតផង។
រួចយ៉ូណាដាបប្រាប់ថា៖ «ដូច្នេះ ចូរឯងដេកនៅលើគ្រែក្លែងធ្វើជាឈឺទៅ បើកាលណាបិតាឯងមកសួរ នោះត្រូវទូលថា "សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មករៀបអាហារនៅមុខទូលបង្គំ ឲ្យទូលបង្គំបានឃើញ ហើយបានទទួលពីដៃនាងមកបរិភោគបន្តិច"»។
ជាពួកអ្នកដែលស៊ីសំណូក ដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញ ហើយដកសេចក្ដីសុចរិត របស់មនុស្សសុចរិតចេញ។
អ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ទាំងប្រុសទាំងស្រីជាមិនខាន
ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។
ដោយពោលថា "ប្រសិនបើយើងបានរស់នៅជំនាន់បុព្វបុរសរបស់យើង នោះយើងមិនបានរួមគំនិតជាមួយពួកគាត់ ដើម្បីកម្ចាយឈាមពួកហោរាទេ"។
គេស្គាល់ច្បាប់ដ៏សុចរិតរបស់ព្រះហើយថា អស់អ្នកដែលប្រព្រឹត្តការដូច្នោះ សមនឹងស្លាប់ ប៉ុន្តែ គេមិនត្រឹមតែប្រព្រឹត្តការទាំងនោះប៉ុណ្ណោះទេ គឺគេថែមទាំងយល់ព្រមជាមួយអស់អ្នកដែលប្រព្រឹត្តដូច្នោះទៀតផង។
កុំប្រញាប់ដាក់ដៃលើអ្នកណា ហើយកុំចូលរួមក្នុងអំពើបាបរបស់ដទៃឡើយ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។
សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។