Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 45:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ពស្ត្រព្រះ​ករុណា​ផ្សាយ​ក្លិន​ក្រអូប ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា និង​កំញាន មាន​សូរ​សព្ទ​តន្ត្រី​ចេញ​ពី​ដំណាក់​ភ្លុក ធ្វើ​ឲ្យ​ព្រះ‌អង្គ​សប្បាយ​រីក​រាយ។

សូមមើលជំពូក ចម្លង

20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កិច្ច‌ការ​ឯ​ទៀត​ពី​ព្រះ​បាទ​អ័ហាប់ និង​រាជ​កិច្ច​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ និង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ តើ​គេ​មិន​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ?

ដ្បិត​ព្រះ‌យេហូវ៉ា​សុចរិត ព្រះ‌អង្គ​ស្រឡាញ់​អំពើ​សុចរិត មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។

ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង ចូរ​សរសើរ​តម្កើងព្រះ‌អង្គ ដោយ​ប្រដាប់​មាន​ខ្សែ និង​ខ្លុយ!

ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​ផ្លូវ​ជីវិត នៅ​ចំពោះ​ព្រះ‌អង្គ​មាន​អំណរ​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​សេចក្ដី​រីករាយ ជា​ដរាប​ត​ទៅ។

កាល​ពួក​នាង​ចូល​មក​ក្នុង​ព្រះ​ដំណាក់​ព្រះ​រាជា មានសំឡេងអប​អរ​សាទរ យ៉ាងសប្បាយ​រីក‌រាយ។

ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាន នៅដើម​ទ្រូង​របស់​ខ្ញុំ

ប្រេង​អប់​របស់បង​ក្រអូប​ណាស់ ហើយ​ឈ្មោះ​របស់​បង ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ ហេតុ​នោះ​បាន​ជា​ពួក​ព្រហ្ម‌ចារី​សុទ្ធ​តែ​ស្រឡាញ់​បង

តើ​អ្នក​ណា​ឡើង​ពី​រហោ‌ស្ថាន​មក ហុយ​ដូច​ជា​ផ្សែង មាន​ក្លិន​ក្រអូប​ដោយ​ខ្លឹម​ចន្ទន៍ និង​កំញាន ព្រម​ទាំង​មាន​ម្សៅ​ក្រអូប​គ្រប់​យ៉ាង របស់​ពួក​ជំនួញ​ដូច្នេះ?

៙ យើង​នឹង​ចេញ​ទៅ​ឯ​ភ្នំ​ចន្ទន៍ ហើយ​ដល់​ទួល​កំញាន ចាំ​ទាល់​តែ​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។

ឱ​ប្អូន ជា​ប្រពន្ធ​អើយ យើង​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​យើង​ហើយ យើង​បាន​បេះ​ជ័រ​ល្វីង‌ទេស និង​គ្រឿង​ក្រអូប​របស់​យើង យើង​បាន​បរិ‌ភោគ​សំណុំ និង​ទឹក​ឃ្មុំ​របស់​យើង យើង​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ហើយ ឱ​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។

ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូប ដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែម ព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប

ខ្ញុំ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ គ្រឿង​ក្រអូប​បាន​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ ទៅ​លើ​គន្លឹះ​ទ្វារ។

យើង​នឹង​វាយ​រំលំ​ទាំង​ដំណាក់​សម្រាប់​រដូវ​រងា ទាំង​ដំណាក់​សម្រាប់​រដូវ​ក្តៅ ឯ​ដំណាក់​ភ្លុក​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ដំណាក់​ធំៗ​នឹង​ត្រូវ​សូន្យ​បាត់ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច​នៅ​ជា​មួយ​ម៉ារា ជា​មាតា គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​បើក​ប្រអប់​យក​ទ្រព្យ​របស់​ខ្លួន ជា​មាស ជា​កំញាន និង​ជ័រ​ល្វីង​ទេស​ថ្វាយ​ដល់​បុត្រ​នោះ។

នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌វរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។

លោក​នីកូ‌ដេម ដែល​ពី​មុន​បាន​ទៅ​រក​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា ប្រហែល​ជា​ហាសិប​គីឡូក្រាម។

ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម