Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 37:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌យេហូវ៉ា នឹង​ទទួល​ទឹក‌ដី​ជា​មត៌ក តែ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញ នឹង​ត្រូវ​កាត់​ចោល។

សូមមើលជំពូក ចម្លង

18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ឃើញ​មនុស្ស​ឥត​បើ​គិត​ចាក់​ឫស​ចុះ តែ​ខ្ញុំ​បាន​ប្រទេច​ផ្ដាសា​ដល់​ទី​លំនៅ​គេ​ភ្លាម។

អ្នក​រាល់​គ្នា​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី!

ព្រះ‌អង្គ​បន្ទោស​មនុស្ស​ព្រហើន ជា​ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា ជា​ពួក​អ្នក​ដែល​វង្វេង​ចេញ​ពីបទ‌បញ្ជា របស់​ព្រះ‌អង្គ។

មាន​ពរ​ហើយ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។

ព្រលឹង​អ្នក​នោះ​នឹង​នៅ​ជាប់ ក្នុង​សេចក្ដី​សុខ‌សាន្ត ហើយ​ពូជ‌ពង្ស​អ្នក​នោះ នឹង​បានគ្រង​ស្រុក​នេះ​ជា​មត៌ក។

មាន​ពរ​ហើយ អ្នក​ដែល​ព្រះ​អត់​ទោស ឲ្យ​អំពើ​រំលង​របស់​ខ្លួន គឺ​ដែល​ព្រះ​បាន​គ្រប​បាំង​អំពើ​បាប​របស់​ខ្លួន។

រីឯ​មនុស្សទន់​ទាប គេ​នឹង​បាន​ទទួល​ទឹក‌ដី​ជា​មត៌ក ហើយ​មាន​ចិត្ត​រីក‌រាយ ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ជា​បរិបូរ។

៙ ព្រះ‌យេហូវ៉ា​ជ្រាប​អស់​ទាំង​ថ្ងៃ របស់​មនុស្ស​ទៀង​ត្រង់ ហើយ​មត៌ក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប

ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។

ព្រោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ា នឹង​បាន​ទទួល​ទឹក​ដី​ជា​មត៌ក។

បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។

កាល​ណា​អ្នក​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​អ្នក​បាន​ប្រមូល​ជួយ​អ្នក​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែ អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​យើង​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​យើង​ទុក​ជា​មត៌ក។

បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ឆ្វេង​ថា "ពួក​ត្រូវ​បណ្តាសា​អើយ! ចូរ​ថយ​ចេញ​ពី​យើង ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សម្រាប់​អារក្ស និង​ពួក​ទេវតា​របស់​វា​នោះ​ទៅ!

បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ទៅ​ចុះ។ ម៉ារ៉ា‌ណាថា!

រីឯ​អស់​អ្នក​ដែល​អាង​លើការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ គេ​ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អស់​អ្នក​ដែល​មិន​កាន់​ខ្ជាប់ និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ» ។

ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ»)

ត្រូវ​ដើរ​តាម​អស់​ទាំង​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់​ដល់​អ្នក ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​មាន​អាយុ​យឺន​យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម