Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 35:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​លើក​លំពែង និង​ដែក​ពួយ ប្រហារ​ពួក​អ្នក​ដែល​ដេញ​តាម​ទូល‌បង្គំទៅ! សូម​មាន​ព្រះ‌បន្ទូល​មក​ព្រលឹង​ទូល‌បង្គំ​ថា «យើង​ជា​ព្រះ‌សង្គ្រោះ​អ្នក!»។

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​រង់‌ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។

តើ​ព្រះ‌អង្គ​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​គ្រួ និង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ ព្រះ‌អង្គ​បាន​ប្រទាន​ពរ​ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ‌សម្បត្តិ​គាត់​ក៏​បាន​ចម្រើន​ឡើង​នៅ​លើ​ផែនដី

ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់ គឺបច្ចា​មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បាន​សង្ឃក​មក​លើ​ខ្ញុំ ដើម្បី​ស៊ី​សាច់​ខ្ញុំ នោះ​គេ​នឹង​ជំពប់​ដួល។

សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ មានអំណរចំពោះ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​ឡើង​វិញ ហើយ​សូម​ជួយ​ទូល‌បង្គំ ឲ្យ​មាន​វិញ្ញាណ​ដែល​ព្រម​ធ្វើ​តាម។

ការ​សង្គ្រោះ និង​សិរី‌ល្អ​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ព្រះ ឯ​ថ្ម​ដា​នៃ​កម្លាំង​ខ្ញុំ និង​ទី​ពឹង​ជ្រក​របស់​ខ្ញុំ ក៏​នៅ​ក្នុង​ព្រះ​ដែរ។

៙ ពិត​ប្រាកដ​ជា​សេចក្ដីក្រេវ​ក្រោធ​របស់​មនុស្ស នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ឯ​សំណល់​សេចក្ដី​ក្រេវ​ក្រោធ ព្រះ‌អង្គ​នឹង​ពាក់​ដូច​ជា​ខ្សែ​ក្រវាត់។

យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង»។

ពេល​ព្រះ​យេហូវ៉ា​បាន​សម្រេច​កិច្ច​ការទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូ‌សាឡិម​រួច​ហើយ ព្រះ‌អង្គ​នឹង​ដាក់​ទោស​ស្តេច​អាស‌ស៊ើរ ដែល​មាន​ចិត្ត​អំនួត ហើយ​វាយ​ឫក​ខ្ពស់។

មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។

ដ្បិត​ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ

ដើម្បី​ធ្វើ​អ្វីៗ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ និង​គម្រោង‌ការ​របស់​ព្រះ‌អង្គ បាន​កំណត់​ទុក​ឲ្យ​កើត​ឡើង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម