ឱព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការបំផ្លាញរបស់គេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។
តែព្រះអង្គពិតជាទតឃើញ ដ្បិតព្រះអង្គទតមើលទុក្ខលំបាក និងការឈឺចាប់ ដើម្បីឲ្យព្រះអង្គបានទទួលគេ មកក្នុងព្រះហស្តព្រះអង្គ មនុស្សទុគ៌តផ្ញើខ្លួននឹងព្រះអង្គ ព្រះអង្គជាអ្នកជំនួយដល់ក្មេងកំព្រា។
៙ ព្រលឹងទូលបង្គំនៅកណ្ដាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្ដាលអស់អ្នក ដែលចង់លេបត្របាក់ទូលបង្គំ ជាមនុស្សដែលមានធ្មេញជាលំពែង និងព្រួញ ជាអ្នកដែលមានអណ្ដាតជាដាវយ៉ាងមុត។
ព្រលឹងទូលបង្គំថប់ព្រួយជាខ្លាំង ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត?
៙ ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៅ? តើព្រះអង្គនឹងលាក់អង្គទ្រង់រហូតឬ? តើសេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឆេះដូចជាភ្លើងដល់កាលណាទៀត?
ព្រះអង្គមានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ។ ហេតុអ្វីបានជាព្រះអង្គទតមើល ពួកអ្នកដែលប្រព្រឹត្តក្បត់ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់ លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ?