ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះយេហូវ៉ា ចូរឲ្យមនុស្សទាំងអស់នៅលើពិភពលោក កោតស្ញប់ស្ញែងព្រះអង្គ!
ហេតុនោះបានជាមនុស្ស តែងតែកោតខ្លាចព្រះអង្គ តែព្រះអង្គមិនយោគយល់អ្នកណា ដោយសារគេមានប្រាជ្ញានោះទេ»។
៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី ទទួលស្គាល់ព្រះយេហូវ៉ា ហើយងាកបែរមករកព្រះអង្គ សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់ ថ្វាយបង្គំព្រះអង្គ។
ព្រះនឹងប្រទានពរយើង សូមឲ្យមនុស្សទាំងអស់ដល់ចុងបំផុតផែនដី កោតខ្លាចព្រះអង្គ!
គឺព្រះអង្គ ព្រះអង្គហើយដែលគួរស្ញែងខ្លាច! កាលសេចក្ដីក្រោធរបស់ព្រះអង្គឆួលឡើង តើអ្នកណាអាចឈរនៅចំពោះព្រះអង្គបាន?
ដ្បិតព្រះរបស់យើង ទ្រង់ជាភ្លើងដែលឆេះបន្សុស។
ឱព្រះអម្ចាស់អើយ តើមានអ្នកណាមិនកោតខ្លាច ហើយលើកតម្កើងព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គមួយប៉ុណ្ណោះដែលបរិសុទ្ធ ហើយគ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ បានសម្តែងមកឲ្យឃើញហើយ»។