ការសង្គ្រោះជារបស់ព្រះយេហូវ៉ា សូមព្រះអង្គប្រទានពរប្រជារាស្ត្រ របស់ព្រះអង្គផង! -បង្អង់
តែលោកនៅឈរកណ្ដាលចម្ការ ការពារដីនោះ ហើយសម្លាប់ពួកភីលីស្ទីន។ ព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ។
ទូលបង្គំជារបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។
ព្រះយេហូវ៉ាប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះយេហូវ៉ាប្រោសប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គមានសន្ដិភាព។
សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើព្រះអង្គ សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ!
សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។
សូមឲ្យព្រះនាមព្រះរាជាស្ថិតស្ថេរ អស់កល្បជានិច្ច សូមឲ្យកិត្តិនាមព្រះរាជា នៅគង់វង្សដូចព្រះអាទិត្យ សូមឲ្យមនុស្សម្នាបានពរដោយសារព្រះរាជា អស់ទាំងសាសន៍នឹងហៅព្រះរាជា ថាជាអ្នកមានពរ។
ឱព្រះយេហូវ៉ាអើយ សូមឲ្យពួកគេភិតភ័យ សូមឲ្យសាសន៍ទាំងឡាយដឹងខ្លួនថា គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ –បង្អង់
គេត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជម្នះ នោះស្រេចនៅព្រះយេហូវ៉ាទេ។
គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ
ការដែលទុកចិត្តសង្ឃឹមដល់ភ្នំតូច និងដល់ពួកអ៊ឹកធឹកនៅលើភ្នំធំ នោះពិតប្រាកដជាឥតប្រយោជន៍ទទេ។ មានតែព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទេ ដែលអាចសង្គ្រោះសាសន៍អ៊ីស្រាអែល។
ប៉ុន្ដែ យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទ អ្នកមិនស្គាល់ព្រះណាក្រៅពីយើងឡើយ ហើយក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
ប៉ុន្តែ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយសំឡេងនៃពាក្យអរព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្ដីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ»។
ពេលណាហិបសញ្ញាចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ ហើយសូមឲ្យអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវរត់ចេញនៅចំពោះព្រះអង្គ»។
ក្រោយពីព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបម្រើរបស់ព្រះអង្គឡើងហើយ នោះក៏ចាត់ព្រះអង្គមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីផ្លូវអាក្រក់របស់ខ្លួន»។
គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌
ព្រះអង្គមានព្រះបន្ទូលថា «យើងប្រាកដជានឹងឲ្យពរដល់អ្នក ហើយចម្រើនពូជពង្សអ្នកឲ្យច្រើនឡើង» ។
កុំធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមត៌ក។
ក្រោយមក ខ្ញុំបានឮហាក់ដូចជាសំឡេងយ៉ាងខ្លាំងរបស់មនុស្សច្រើនកុះករ នៅស្ថានសួគ៌ថា៖ «ហាលេលូយ៉ា! ការសង្គ្រោះ សិរីល្អ និងព្រះចេស្តា ជារបស់ព្រះនៃយើង
គេបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ការសង្គ្រោះស្រេចលើព្រះនៃយើង ដែលគង់លើបល្ល័ង្ក និងស្រេចលើកូនចៀម!»។