ជើងទូលបង្គំឈរនៅលើដីរាបស្មើ ទូលបង្គំនឹងថ្វាយព្រះពរព្រះយេហូវ៉ា នៅក្នុងក្រុមជំនុំដ៏ធំ។
ត្រូវឲ្យគេលើកតម្កើងព្រះអង្គ នៅក្នុងក្រុមជំនុំនៃប្រជាជន ហើយសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកចាស់ទុំ។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ខ្ញុំនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយអស់ពីចិត្ត នៅក្នុងចំណោមមនុស្សទៀងត្រង់ គឺនៅក្នុងក្រុមជំនុំ។
ជាកន្លែងដែលកុលសម្ព័ន្ធនានា គឺកុលសម្ព័ន្ធរបស់ព្រះយេហូវ៉ា នាំគ្នាឡើងទៅតាមច្បាប់ របស់សាសន៍អ៊ីស្រាអែល ដើម្បីអរព្រះគុណដល់ព្រះនាមព្រះយេហូវ៉ា។
ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណព្រះអង្គ និងរៀបរាប់ពីការអស្ចារ្យ ទាំងប៉ុន្មានរបស់ព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ ព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។
ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។
នៅទីនោះមានបេនយ៉ាមីន ជាកូនពៅបង្អស់ នាំមុខគេ ក្នុងចំណោមពួកគេ មានពួកមេដឹកនាំរបស់យូដា ពួកមេដឹកនាំរបស់សាប់យូឡូន និងពួកមេដឹកនាំរបស់ណែបថាលី។
អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់ពួកបងប្អូនទូលបង្គំ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្តាលក្រុមជំនុំ»
ព្រះអង្គនឹងគាំពារជើង ពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់ នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយកម្លាំងបានទេ។