Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 20:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​តង្វាយ​ទាំង​ប៉ុន្មាន របស់​ព្រះករុណា ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា របស់​ព្រះករុណា​ផង! –បង្អង់

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អេបិល​ក៏​យក​កូន​ដំបូង​មួយ​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​របស់​វា​ដែរ។ ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់

រួច​ទ្រង់​ស្អាង​អាស‌នា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌ទ្រង់​ក៏​តប​ពី​ស្ថាន‌សួគ៌​មក ដោយ​ភ្លើង​នៅ​លើ​អាស‌នា​តង្វាយ​ដុត។

កាល​ព្រះបាទ​សាឡូម៉ូន​បាន​អធិ‌ស្ឋាន​ចប់​ហើយ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន ហើយ​ព្រះ‌វិហារ​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ។

សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​អ្នក​ពី​ក្រុង​ស៊ីយ៉ូន! សូម​ឲ្យ​អ្នក​បាន​ឃើញ​ភាពចម្រុង​ចម្រើន របស់​ក្រុង​យេរូ‌សាឡិម អស់​មួយ​ជីវិត​របស់​អ្នក!

សូម​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​អ្នក​រាល់​គ្នា​ពី​ក្រុង​ស៊ីយ៉ូន!

ពេល​នោះ ព្រះ‌អង្គ​មុខ​ជា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​យញ្ញបូជា​ដែល​ថ្វាយ​ដោយ​វិញ្ញាណ​ត្រឹម​ត្រូវ ព្រម​ទាំង​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ទាំង​មូល​ផង ដូច្នេះ គេ​នឹង​ថ្វាយ​គោ​ឈ្មោល​នៅ​លើ​អាសនា របស់​ព្រះ‌អង្គ។

អស់​ទាំង​ហ្វូង​ចៀម​របស់​ស្រុក​កេដារ នឹង​មូល​គ្នា​មក​ឯ​អ្នក ពួក​ចៀម​ឈ្មោល​របស់​ស្រុក​នេបា‌យ៉ូត​នឹង​គោរព​ដល់​អ្នក ពួក​វា​នឹង​ឡើង​មក​លើ​អាស‌នាយើង ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​យើង​នឹង​លើក​តម្កើង​វិហារ​នៃ​សិរី‌ល្អ​របស់​យើង។

ក៏​មាន​ភ្លើង​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​តង្វាយ​ដុត និង​ខ្លាញ់​នៅ​លើ​អាសនា កាល​ប្រជា‌ជន​ឃើញ​ដូច្នោះ នោះ​គេ​ស្រែក​ឡើង​ដោយ​អំណរ រួច​ក្រាប​ផ្កាប់​មុខ​ចុះ។

លោក​ក៏​សម្លឹង​មើល​ទៅ​ទេវតា​ទាំង​ភ័យ ហើយ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​មាន​ការ​អ្វី?» ទេវតា​ប្រាប់​ថា៖ «ការ​អធិស្ឋាន និង​ការ​ធ្វើ​ទាន​របស់​លោក បាន​ឡើង​ទុក​ជា​ការ​រំឭក​នៅ​ចំពោះ​ព្រះ​ហើយ។

ហើយ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។

អ្នក​រាល់​គ្នា​ត្រូវ​បាន​សង់​ឡើង​ជា​ផ្ទះ​ខាង​វិញ្ញាណ ដូច​ជា​ថ្ម​រស់ ឲ្យ​បាន​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ​បូជា​ខាង​វិញ្ញាណ ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ទទួល តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម