Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 17:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ សេចក្ដី​ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​សម្រែក​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ដែល​ចេញ​ពី​បបូរ​មាត់​គ្មាន​ពុត​នេះ​ផង។

សូមមើលជំពូក ចម្លង

31 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​បាន​គ្រប់​លក្ខណ៍​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​បាន​រក្សា​ខ្លួន​ឲ្យ​រួច​ពី​ការ​អាក្រក់​របស់​ទូល‌បង្គំ។

ឥឡូវ​នេះ ភ្នែក​យើង​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​យើង​នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី​ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ។

សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌ ហើយ​បើក​ព្រះ‌នេត្រ ដើម្បី​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ឥឡូវ​នេះ ទូល​បង្គំ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ដំណើរប្រជា‌ជន​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដោយ​លន់‌តួ​អំពើបាប​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ដែល​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។ ទូល‌បង្គំ និងក្រុម​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ដែរ។

ទោះ​យ៉ាង​ណា ក៏​គ្មាន​សេចក្ដី​អយុត្តិ‌ធម៌ នៅ​ក្នុង​ដៃ​ខ្ញុំ ហើយ​សេចក្ដី​អធិ‌ស្ឋាន​ខ្ញុំគឺ​បរិសុទ្ធ។

សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ពី​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ឡើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​អង្វរ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​កុំ​ខាន!

៙ ទូល‌បង្គំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​កាន់​ក្ដី របស់​មនុស្ស​មាន​ទុក្ខ​វេទនា ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​មនុស្ស​កម្សត់​ទុគ៌ត។

ខ្ញុំ​ស្រែក​រក​ព្រះ‌យេហូវ៉ា​ដោយ​សំឡេង​របស់​ខ្ញុំ គឺ​ដោយ​សំឡេង​របស់​ខ្ញុំ ដែលខ្ញុំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា។

សូម​ប្រុង​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ត្រូវអាប់ឱន​ណាស់​ហើយ! សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច ពី​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​ទូល‌បង្គំ!

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន របស់​ទូល‌បង្គំ​ផង សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ! សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និង​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ!

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។

៙ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​សងខ្ញុំ តាម​អំពើ​បរិសុទ្ធ​ដែល​ដៃខ្ញុំ​ធ្វើ។

ពេល​គេ​បាន​ឮ​ពី​ទូល‌បង្គំភ្លាម នោះ​គេ​ក៏​ស្តាប់​តាម​ទូល‌បង្គំ ពួក​សាសន៍​ដទៃ​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ។

ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សទមិឡ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​មាន​ល្បិច ហើយ​ទុច្ចរិតទាំង​នោះ​ផង។

ឱ​ព្រះ​មហា‌ក្សត្រ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​អធិស្ឋាន​រក​ព្រះ‌អង្គ។

៙ មើល៍ ព្រះ​ជា​ជំនួយ​របស់​ទូល‌បង្គំ ព្រះ‌អម្ចាស់​ជា​អ្នក​ទ្រទ្រង់ ជីវិតទូល‌បង្គំ។

ព្រះ‌អង្គ​នឹងប្រោស​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាម ដោយ​សុខ‌សាន្ត ដ្បិត​មាន​មនុស្សជា​ច្រើន​លើក​គ្នា​ទាស់​ខ្ញុំ។

ឱ​ព្រះ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ សម្រែក​របស់​ទូល‌បង្គំ សូម​ស្តាប់​ពាក្យ​ទូល‌បង្គំ​អធិស្ឋាន​ផង

ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា ដែល​ខ្ពស់​ជាង​ទូល‌បង្គំ

ប៉ុន្តែ ព្រះ​ពិត​ជា​បាន​ស្តាប់​ខ្ញុំ​មែន ព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យទុក​ដាក់ ស្តាប់​សំឡេង​អធិស្ឋាន​របស់​ខ្ញុំ។

ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​សាសន៍​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជំនុំ‌ជម្រះ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ និង​តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង។

ឱ​ព្រះ​ដ៏​ជា​ខែល​នៃ​យើង​ខ្ញុំ​អើយ សូម​ទត​មើល សូម​ទត​ចំ​មុខ​អ្នក​ដែល​ព្រះ‌អង្គ បាន​ចាក់​ប្រេង​តាំង​ផង!

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ហើយ​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ព្រោះ​ទូល‌បង្គំ​ទាល់​ក្រ ហើយ​ខ្វះ​ខាត។

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ស្តាប់​សម្រែក​ទូល​អង្វរ​របស់​ទូល‌បង្គំ​ផង។

ដ្បិត​ព្រលឹង​ទូល‌បង្គំ​មាន​ពេញ ដោយ​សេចក្ដី​វេទនា ហើយ​ជីវិត​ទូល‌បង្គំ​ខិត​ទៅ​ជិត ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​សាសន៍​នេះ​ចូល​មក​ជិត​យើង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​យើង ដោយ​សម្ដី និង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​យើង ហើយ​ការ​ដែល​គេ​កោត​ខ្លាច​ដល់​យើង គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ

ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​យើង​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត» នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

"ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់ ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង

កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ណាថា‌ណែល​ដើរ​សំដៅ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​មែន គាត់​គ្មាន​ពុត​ត្បុត​អ្វី​សោះ!»

ពួក​ស្ងួន‌ភ្ងា​អើយ ប្រសិន‌បើ​ចិត្ត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​មាន​សេចក្ដី​ក្លា‌ហាននៅ​ចំពោះ​ព្រះ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម