Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 145:19

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។

សូមមើលជំពូក ចម្លង

18 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាបេស​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា «ឱ​បើ​ទ្រង់​ប្រទាន​ពរ​មក​ទូល‌បង្គំ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូល‌បង្គំ​ឲ្យ​ទូលាយ ហើយ​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​នៅ​ជា‌មួយ​ទូល‌បង្គំ ដើម្បី​រក្សា​ទូល‌បង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ កុំ​ឲ្យ​ទូល‌បង្គំ​កើត​ចិត្ត​ព្រួយ»។ ព្រះ​បាន​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម។

៙ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ករុណា ហើយសូម​ឲ្យ​គ​ម្រោង​ការ​ទាំង​ប៉ុន្មាន របស់​ព្រះ‌ករុណា​បាន​សម្រេច!

ពេល​មនុស្ស​សុចរិត​ស្រែក​រក​ជំនួយ ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច ពី​គ្រប់​ទុក្ខ​លំបាក​របស់​គេ។

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។

ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ដ្បិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ មិន​ខ្វះ​អ្វី​ឡើយ!

គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយ ហើយ​នៅ​វេលា​អំណត់ គេ​នឹង​មាន​ជា​បរិបូរ។

ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។

កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។

ព្រះ‌យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​អធិស្ឋាន របស់​មនុស្ស​សុចរិត​វិញ។

មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។

ទ្រង់​បាន​ចម្អែត​មនុស្ស​ឃ្លាន​ដោយ​របស់​ល្អ តែ​បាន​បណ្តេញ​ពួក​អ្នក​មាន​ឲ្យ​ចេញ​ទៅ​ដោយ​ដៃ​ទទេ។

មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​នោះ​បាន​នៅ​ជាប់ ដើម្បី​ឲ្យ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌វរបិតា ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទានឲ្យ។

បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន។

មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​មិន​បាន​ទូល​សូម​អ្វី​ក្នុង​នាមខ្ញុំ​ទេ។ ចូរ​ទូល​សូម​ចុះ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ដើម្បី​ឲ្យ​អំណររបស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ»។

បើ​យើង​ដឹង​ថា ព្រះ‌អង្គ​ស្តាប់​យើង​ក្នុង​ការ​អ្វី​ដែល​យើង​ទូល​សូម នោះ​យើង​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​បាន​សូម​ពី​ព្រះ‌អង្គ​នោះ​ហើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម