ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។
ត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសម្រាប់អ្នក និងសម្រាប់សត្វទាំងនោះដែរ»។
ប្រយោជន៍នឹងចម្អែតដីចោលទទេ ហើយហួតហែង និងធ្វើឲ្យ ស្មៅពន្លកដុះឡើងនោះ?
ពេលព្រះអង្គប្រទានចំណីឲ្យ វាក៏ទទួលយក កាលព្រះអង្គលាព្រះហស្ត វាក៏បានឆ្អែតដោយរបស់ល្អ។
ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។
យើងនឹងឲ្យពរក្រុងនេះមានអ្វីៗជាបរិបូរ យើងនឹងឲ្យអ្នកក្រនៅក្រុងនេះ មានអាហារបរិភោគឆ្អែតស្កប់ស្កល់។
ព្រះអង្គប្រទានឲ្យសត្វពាហនៈមានអាហារ ហើយក៏ប្រទានឲ្យកូនក្អែកដែលយំដែរ។