Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 139:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម្បី​តែ​ពាក្យ​សម្ដី​មិន​ទាន់​មាន នៅ​អណ្ដាត​ទូល‌បង្គំ​នៅ​ឡើយ នោះ​ព្រះ‌អង្គ​ក៏​ជ្រាប​គ្រប់​ជំពូក​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

«តើ​អ្នក​ណា​ដែល​បង្អាប់​ព្រះ​តម្រិះ ដោយ‌សារ​ពាក្យ​សម្ដី​ឥត​ប្រាជ្ញា​ដូច្នេះ?

តើ​អ្នក​ណាដែល​បង្អាប់​ព្រះ​តម្រិះ ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូល‌បង្គំ​នេះ​ឯង​បានពោល​ពាក្យ ដែល​ទូល‌បង្គំ​មិន​បាន​យល់ ជា​សេចក្ដី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូល‌បង្គំ ដែល​ទូល‌បង្គំ​មិន​បាន​ស្គាល់​ឡើយ

«តើ​អ្នក​នឹង​ពោល​សេចក្ដី​យ៉ាង​ដូច្នេះ ដល់​កាល​ណា ហើយ​បព្ចោញ​វាចា​ដូច​ជា​ខ្យល់​ព្យុះ ដល់​កាល​ណា​ទៀត?

ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា និង​ជា​អ្នក​ប្រោស​លោះ​នៃ ទូល‌បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សម្ដី ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។

ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចម្កួត​ក្នុង​ពួក​អ៊ីស្រា‌អែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​យើង ជា​សេចក្ដី​ដែល​យើង​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ គឺ​យើង​ហើយ​ដែល​ដឹង យើង​ជា​ទី​បន្ទាល់​ពិត នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា។

នៅ​គ្រា​នោះ យើង​នឹង​ឆែក‌ឆេរ ក្រុង​យេរូ‌សាឡិម​ដោយ​ពន្លឺ​ចង្កៀង យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក ដែល​សម្ងំ​រស់​ដោយឥត​ខ្វល់ ជា​អស់​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា "ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ​អ្វី​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្ដី"។

ប្រសិន​បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាតខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន ហើយ​សាសនា​របស់​អ្នក​នោះ​ឥត​ប្រយោជន៍​ទទេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម