ព្រះអង្គបាននាំសាសន៍អ៊ីស្រាអែល ចេញពីក្នុងចំណោមពួកគេ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
៙ បន្ទាប់មក ព្រះអង្គបាននាំអ៊ីស្រាអែល ចេញ ទាំងនាំយកប្រាក់ និងមាសទៅជាមួយ ឯក្នុងចំណោមកុលសម្ព័ន្ធរបស់គេ គ្មានអ្នកណាម្នាក់ជំពប់ដួលឡើយ។
ក៏ប៉ុន្ដែ ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ចេញដូចជាចៀម ហើយបានដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ។
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំនោះទៅ នៅថ្ងៃផុតកំណត់នោះឯង ពួកពលរបស់ព្រះយេហូវ៉ាក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទ។
នោះជាយប់មួយដែលត្រូវចាំយាមថ្វាយព្រះយេហូវ៉ា ព្រោះព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីព្ទ យប់នោះហើយជាយប់ចាំយាមដែលកូនចៅអ៊ីស្រាអែលទាំងអស់ ត្រូវគោរពនៅចំពោះព្រះយេហូវ៉ា គ្រប់តំណតរៀងទៅ។
នៅថ្ងៃកំណត់នោះឯង ព្រះយេហូវ៉ាបាននាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ។
រួចនៅពេលខាងមុខ បើកូនអ្នករាល់គ្នាសួរថា "តើនេះមានន័យដូចម្ដេច?" ត្រូវឆ្លើយថា "ព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
នេះនឹងបានជាទីសម្គាល់នៅលើដៃ និងជាស្លាកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ»។
កាលផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ នោះព្រះទ្រង់មិនបាននាំគេតាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់នឹកគិតថា៖ «ប្រសិនបើគេប្រទះនឹងចម្បាំង នោះគេអាចដូរគំនិត ហើយត្រឡប់ទៅស្រុកអេស៊ីព្ទវិញ»។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនឹកចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ មិនត្រូវបរិភោគនំបុ័ងមានដំបែទេ។
ពិធីនេះនឹងបានជាទីសម្គាល់មួយនៅដៃអ្នករាល់គ្នា និងជាសេចក្ដីរំឭកនៅកណ្ដាលថ្ងាសអ្នករាល់គ្នា ដើម្បីឲ្យក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាបាននៅក្នុងមាត់អ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តដ៏ខ្លាំងពូកែ។