ទំនុកតម្កើង 135:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់ របស់ព្រះយេហូវ៉ា គឺនៅក្នុងទីព្រះលាននៃព្រះដំណាក់ របស់ព្រះនៃយើងអើយ សូមមើលជំពូក |
បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។