Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 119:82

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​ចង់​ឃើញ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សួរ​ថា «តើ​ពេល​ណា​ទើប​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ?»

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​ទូល‌បង្គំ​ស្រវាំង ដោយ​រង់​ចាំមើល ការ​សង្គ្រោះទូល‌បង្គំ​របស់​ព្រះ‌អង្គ និងរង់​ចាំ​មើល​ព្រះ‌បន្ទូល​សន្យា​ដ៏​សុចរិត របស់​ព្រះ‌អង្គ​បាន​សម្រេច។

ទូល‌បង្គំ​ល្វើយ ដោយ​សារ​ស​ម្រែក​របស់​ទូល‌បង្គំ បំពង់​ក​ទូល‌បង្គំ​ស្ងួត​ហើយ ភ្នែក​ទូល‌បង្គំ​ទៅ​ជា​ស្រវាំង ដោយ​សារទន្ទឹង​រង់‌ចាំ​ព្រះ​នៃ​ទូល‌បង្គំ។

សូម​សម្ដែង​ទី​សម្គាល់​មួយ ពី​សេចក្ដី​ល្អ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស ដោយ​សារ​តែ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ហើយ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត តែ​កាល​ណា​បាន​ដូច​ប្រាថ្នា នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​នៃ​ជីវិត​វិញ។

យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្ដាល​ពួក​មនុស្ស​លោក​ត​ទៅ។

ភ្នែក​របស់​ខ្ញុំ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។

គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​សាសន៍​ដទៃ ឯ​ភ្នែក​របស់​អ្នក​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សម្លឹង​មើល​ពួក‌គេ​ជានិច្ច តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម