Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 119:174

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ចង់​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជា​ទី​រីក‌រាយ​ដល់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​រង់‌ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។

តើ​វង្ស​របស់​ខ្ញុំ​មិន​មែន​ដូច្នេះ នៅ​ចំពោះ​ព្រះ​ទេ​ឬ? ដ្បិត​ព្រះ‌អង្គ​បាន​តាំង​សញ្ញា​នឹង​ខ្ញុំ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ជា​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ពិត​ប្រាកដ។ តើ​មិន​មែន​ព្រះ‌អង្គ ដែល​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ចម្រើន​ឡើង ហើយ​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​គ្រប់​យ៉ាង?

គឺ​អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។

សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​មត៌ក​របស់​ទូល‌បង្គំជា​ដរាប ដ្បិត​សេចក្ដី​ទាំង​នោះ ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​មាន​អំណរ។

ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ​នឹង​ច្បាប់​របស់​ព្រះ‌អង្គ ទូល‌បង្គំមិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។

ទូល‌បង្គំ​រីក‌រាយ​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​មនុស្ស​ដែល​ប្រទះ នឹង​របឹប​ដ៏​មាន​តម្លៃ។

សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​ទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ ហើយ​សេចក្ដី​បន្ទាល់​ទាំង​នោះ ជា​ដំ‌បូន្មាន​ដល់​ទូល‌បង្គំ។

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ផ្សាយ​មក​ដល់​ទូល‌បង្គំ គឺការ​សង្គ្រោះ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ

ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់។

សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ដ្បិត​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជាទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ។

៙ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​ចង់​បាន ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត តែ​កាល​ណា​បាន​ដូច​ប្រាថ្នា នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​នៃ​ជីវិត​វិញ។

ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា បើ​ឃើញ​ស្ងួន​សម្លាញ់​ខ្ញុំ នោះ​នាង​ទាំង‌ឡាយ​នឹង​ទូល​ដល់​ទ្រង់​ថា ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់។

ខ្ញុំ​មាន​ការ​រារែក​ទាំង​សង​ខាង ម្យ៉ាង​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រីស្ទ ដែល​ប្រសើរ​ជាង​ឆ្ងាយ​ណាស់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម