៙ សូមព្រះយេហូវ៉ាប្រទានពរ ឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា!
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានចំនួនច្រើនដូចធូលីដី ហើយគ្មានអ្នកណាអាចរាប់ធូលីដីបានយ៉ាងណា នោះគេក៏មិនអាចរាប់ពូជពង្សរបស់អ្នកបានយ៉ាងនោះដែរ។
យើងនឹងតាំងសញ្ញាជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នកគ្រប់តំណរបស់គេតទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច ដើម្បីឲ្យយើងធ្វើជាព្រះដល់អ្នក និងដល់ពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ។
ប៉ុន្តែ យ៉ូអាប់ទូលស្ដេចថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់ បន្ថែមឲ្យមានប្រជាជនចំនួនមួយរយដងលើសទៅទៀត ហើយសូមព្រះនេត្រព្រះករុណាជាម្ចាស់នៃទូលបង្គំ បានទតឃើញផង។ ប៉ុន្តែ ហេតុអ្វីបានជាព្រះករុណាជាម្ចាស់នៃទូលបង្គំ សព្វព្រះហឫទ័យធ្វើការនេះ?»
នៅគ្រាខាងមុខ ពួកយ៉ាកុបនឹងចាក់ឫស ពួកអ៊ីស្រាអែលនឹងដុះពន្លកចេញមក ហើយបង្កើតផលពាសពេញលើផែនដីទាំងមូល។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងនឹងប្រមូលអស់អ្នកដែលត្រូវគេបោះបង់ ក្នុងសាសន៍អ៊ីស្រាអែល យើងនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែល ដែលបានប្រមូលហើយ។
ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ ចេញពីនោះមក យើងនឹងធ្វើឲ្យគេចម្រើនឡើង គេមិនមានគ្នាតិចឡើយ យើងក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើង គេមិនមែនជានគរតូចទាបទៀតទេ។
ហើយដូចជាពុំអាចនឹងរាប់ពួកពលបរិវារនៅលើមេឃ ឬវាល់ខ្សាច់នៅសមុទ្រជាយ៉ាងណា នោះយើងនឹងចម្រើនពូជដាវីឌ ជាអ្នកបម្រើយើង និងពួកលេវី ជាពួកអ្នកទទួលការងាររបស់យើងឲ្យមានច្រើនឡើងយ៉ាងនោះដែរ។
ប៉ុន្តែ កូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចខ្សាច់នៅសមុទ្រ ដែលមិនអាចវាល់ ឬកំណត់ចំនួនបានឡើយ ហើយទោះបើមានពាក្យពោលទៅគេថា៖ «អ្នករាល់គ្នាមិនមែនជាប្រជារាស្ត្ររបស់យើងទេ» នោះនឹងបែរទៅជាមានពាក្យថា៖ «អ្នករាល់គ្នាជាកូនរបស់ព្រះដ៏មានព្រះជន្មរស់»។
យើងនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះយើងបានលោះគេហើយ គេនឹងចម្រើនច្រើនឡើងដូចកាលពីមុន។
ដ្បិតសេចក្តីសន្យានោះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
អ្នករាល់គ្នាជាកូនចៅរបស់ពួកហោរា និងជាកូនចៅរបស់សេចក្ដីសញ្ញា ដែលព្រះបានតាំងជាមួយបុព្វបុរសអ្នករាល់គ្នា ដោយមានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា "អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក" ។
សូមព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នាមានចំនួនកើនឡើង មួយពាន់ដងលើសជាងនេះ ហើយប្រទានពរអ្នករាល់គ្នា ដូចព្រះអង្គបានសន្យានឹងអ្នករាល់គ្នាស្រាប់ហើយ!
ពេលនោះ ខ្ញុំឮថា ពួកអ្នកដែលបានបោះត្រានោះមានចំនួន មួយសែនបួនម៉ឺនបួនពាន់នាក់ មកពីគ្រប់កុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល
ក្រោយនោះមក ខ្ញុំមើលទៅឃើញមនុស្សច្រើនកុះករ ដែលគ្មានអ្នកណាអាចរាប់បានឡើយ គេមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងគ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយដៃកាន់ធាងចាក។