Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ទំនុកតម្កើង 109:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំ‌វិញ ដោយ​ពាក្យ​សម្អប់ ក៏​តយុទ្ធ​នឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កំពុង​ដែល​អាប់សា‌ឡុម​ថ្វាយ​យញ្ញ‌បូជា ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ័ហ៊ី‌ថូផែល ជា​អ្នក​ស្រុក​គីឡោ ដែល​ជា​បុរោហិត​របស់​ដាវីឌ ឲ្យ​មក​ពី​គីឡោ ជា​ក្រុង​របស់​ខ្លួន​ដែរ ការ​ក្បត់​នេះ ក៏​បាន​កើត​កាន់​តែ​ខ្លាំង​ឡើង ដ្បិត​មាន​ប្រជាជន​ចុះ​ចូល​ខាង​អាប់សា‌ឡុម​រឹត​តែ​ច្រើន​ឡើង។

ឥឡូវ​នេះ គេ​ហ៊ុមព័ទ្ធ​ជំហាន​យើង​ខ្ញុំ គេ​សម្លក់​សម្លឹង​ដើម្បី​ផ្ដួល​យើង​ខ្ញុំ​ឲ្យ​រាប​ដល់​ដី។

៙ គោ​ឈ្មោល​ជា​ច្រើន​បាន​ឡោម​ព័ទ្ធ​ទូល‌បង្គំ គឺ​គោ​ឈ្មោល​ខ្លាំង​ៗ​ពី​ស្រុក​បាសាន នៅ​ជុំ​វិញ​ទូល‌បង្គំ។

សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ អរ​សប្បាយ​ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ ក៏​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំដោយ​ឥត​ហេតុ មិច​ភ្នែក​ចំអក ទូល‌បង្គំ​ដែរ។

ដ្បិត​គេ​មិន​និយាយ​ដោយ​មេត្រី​ទេ គឺ​គេ​តែង​តែ​បង្កើត​ពាក្យ​មួល​បង្កាច់ ទាស់​នឹង​អស់​អ្នក​ដែល​ស្ងប់​ស្ងៀម​នៅ​ក្នុង​ស្រុក។

ដ្បិត​គេ​បាន​បង្កប់​អន្ទាក់ ដើម្បីចាប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់ជីវិត​ទូល‌បង្គំដោយ​ឥត​ហេតុ។

៙ អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ មាន​ច្រើន​ជាង​សក់​ក្បាល​របស់​ទូល‌បង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូល‌បង្គំ អស់​អ្នក​ដែល វាយ​ប្រហារ​ទូល‌បង្គំ​ដោយ​ឥត​រឿង មាន​កម្លាំង​ខ្លាំង​ណាស់ គេ​ចាប់​ឲ្យ​ទូល‌បង្គំ​សង​របស់​ដែល​ទូល‌បង្គំ មិន​បាន​យក​សោះ។

សេចក្ដី​ទាំង​នោះ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ ដូច​ទឹក​ជំនន់ជា​រៀង​រាល់​ថ្ងៃ ក៏រួម​គ្នា​រួប​រឹត​ទូល‌បង្គំទាំង​អស់។

អេប្រាអិម​ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​ភូត‌ភរ ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឡោម‌ព័ទ្ធ​យើង​ដោយ​សេចក្ដី​បោក​បញ្ឆោត តែឯ​យូដា​វិញ នៅ​តែ​ដើរ ជា‌មួយ​ព្រះ​នៅ​ឡើយ ក៏​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ។

រួច​ទូល​សួរ​ទៀត​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដេញ​តាម​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ដូច្នេះ? តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី​ខុស? តើ​ទូល​បង្គំ​មាន​ទោស​អ្វី?




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម