ដ្បិតទូលបង្គំជាមនុស្សក្រីក្រ ហើយទុគ៌ត ឯចិត្តនៅក្នុងខ្លួនទូលបង្គំក៏មានរបួសដែរ។
ពេលនាងបានមកដល់អ្នកសំណព្វរបស់ព្រះ នៅលើភ្នំហើយ នាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណព្វរបស់ព្រះឃាត់ថា៖ «បណ្តោយតាមនាងចុះ ព្រោះនាងមានសេចក្ដីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាបានលាក់នឹងខ្ញុំ ឥតសម្ដែងឲ្យខ្ញុំដឹងសោះ»។
ព្រោះព្រួញរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា នៅជាប់ក្នុងខ្លួនខ្ញុំ វិញ្ញាណខ្ញុំក៏អកផឹកថ្នាំពិសនៃព្រួញទាំងនោះ អស់ទាំងសេចក្ដីស្ញែងខ្លាចរបស់ព្រះ បានតម្រៀបគ្នាទាស់នឹងខ្ញុំហើយ។
ចិត្តទូលបង្គំទ្រោមចុះដូចជាស្មៅ ហើយក៏ស្រពោនទៅ ទូលបង្គំភ្លេចទាំងទទួលទានអាហារទៀតផង។
ដ្បិតវាមិនបាននឹកចាំនឹងសម្ដែង សេចក្ដីមេត្តាករុណាទេ គឺបានដេញតាមសម្លាប់មនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងមនុស្សដែលមានចិត្តខ្ទេចខ្ទាំទៀតផង។
ឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ មិនមែនជាមនុស្សទេ ត្រូវមនុស្សត្មះតិះដៀល ហើយប្រជាជនស្អប់ខ្ពើម។
សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំនៅឯកោ ហើយវេទនាជាខ្លាំង។
រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!
ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ហើយឆ្លើយតបមកទូលបង្គំផង ព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត។
ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
ដោយព្រះអង្គកើតទុក្ខជាខ្លាំង ព្រះអង្គក៏អធិស្ឋានទទូចរឹតតែខ្លាំងឡើង ហើយញើសរបស់ព្រះអង្គក៏ត្រឡប់ដូចជាដំណក់ឈាមធំៗស្រក់ចុះលើដី។
«ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ខ្លាំងណាស់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច? ឱព្រះវរបិតាអើយ សូមសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ នេះជាហេតុដែលទូលបង្គំត្រូវមកនៅពេលនេះ។
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។