សូមឲ្យសេចក្ដីទាំងនោះ នៅចំពោះព្រះយេហូវ៉ាជានិច្ច ដើម្បីឲ្យព្រះអង្គបានផ្តាច់គេចេញពីផែនដី កុំឲ្យអ្នកណានឹកនាដល់គេឡើយ!
ទាំងសេចក្ដីនឹកចាំពីគេ នឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយ ពីឈ្មោះគេតាមផ្លូវតទៅ។
សូមឲ្យពូជពង្សរបស់វាត្រូវកាត់ចេញ សូមលុបបំបាត់ឈ្មោះរបស់វា ចេញពីមនុស្សជំនាន់ក្រោយ។
ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី នឹកចាំពីគេតទៅទៀត។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។
សូមបាំងព្រះភក្ត្រព្រះអង្គ ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មាន របស់ទូលបង្គំទៅ។
ព្រះអង្គបានដាក់អំពើទុច្ចរិតរបស់យើងខ្ញុំ នៅចំពោះព្រះអង្គ ហើយដាក់អំពើបាបដែលយើងខ្ញុំប្រព្រឹត្ត ដោយលាក់កំបាំង ឲ្យនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ។
អ្នករាល់គ្នានឹងបន្តឈ្មោះរបស់អ្នក ទុកជាទីផ្ដាសាដល់ពួករើសតាំងរបស់យើង ហើយព្រះអម្ចាស់យេហូវ៉ានឹងសម្លាប់អ្នក ព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀត ឲ្យដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។
ទោះបើអ្នកលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា៖ អំពើទុច្ចរិតរបស់អ្នក នៅមានកត់ជាប់ ចំពោះយើងនៅឡើយដែរ។
គេមិនគិតថា យើងនឹកចាំពីអំពើអាក្រក់ទាំងប៉ុន្មានរបស់គេទេ។ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ អំពើទាំងនោះនៅចំពោះមុខយើង។
ព្រះយេហូវ៉ាបានស្បថដោយសារអំនួតរបស់យ៉ាកុបថា "ពិតប្រាកដជាយើងនឹងមិនភ្លេចអំពើណាមួយ ដែលគេបានប្រព្រឹត្តឡើយ"។
តើនេះមិនមែនរក្សាទុកនៅនឹងយើង ទាំងបិទត្រានៅក្នុងឃ្លាំងរបស់យើងទេឬ?