សូមឲ្យម្ចាស់បំណុលរឹបអូសអ្វីៗ ទាំងអស់ដែលវាមាន សូមឲ្យអ្នកក្រៅមកប្លន់យកផល នៃការនឿយលំបាករបស់វាទៅ!
អ្វីៗដែលគេខ្វល់ខ្វាយរកបាន នឹងត្រូវបាត់ទៅវិញ ហើយទំពាលេបមិនបានទេ កម្រៃដែលបានពីមុខរបរគេ នឹងមិនធ្វើឲ្យគេបានសប្បាយចិត្តឡើយ។
ឯផលចម្រូតរបស់គេ ពួកអត់ឃ្លានស៊ីអស់រលីងទៅ ពួកនោះច្រូតយក ទាល់តែដល់ក្នុងគុម្ពបន្លាផង ហើយមនុស្សទាល់ក្រលេបទ្រព្យសម្បត្តិគេទៅ។
អ្នកនឹងដើរស្ទាបរកផ្លូវទាំងថ្ងៃត្រង់ ដូចមនុស្សខ្វាក់ស្ទាបរាវរកផ្លូវក្នុងទីងងឹត ហើយអ្នកនឹងមិនចម្រើនតាមផ្លូវប្រព្រឹត្តរបស់អ្នកឡើយ គេនឹងសង្កត់សង្កិនអ្នក ក៏រឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកជានិច្ច គ្មានអ្នកណាជួយសោះ។