ទំនុកតម្កើង 107:38ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះអង្គប្រទានពរឲ្យគេចម្រើនឡើងជាច្រើន ហើយព្រះអង្គមិនឲ្យហ្វូងសត្វ របស់គេថយចុះឡើយ។ សូមមើលជំពូក |
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើនជាបរិបូរ ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ជាផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីហ្វូងសត្វ និងផលដែលកើតពីដីរបស់អ្នក។ ដ្បិតព្រះយេហូវ៉ារីករាយនឹងប្រោសឲ្យអ្នកបានចម្រុងចម្រើនឡើងវិញ ដូចព្រះអង្គរីករាយនឹងដូនតារបស់អ្នកដែរ
ព្រះអង្គនឹងស្រឡាញ់អ្នក ព្រមទាំងប្រទានពរ ហើយចម្រើនឲ្យអ្នកមានគ្នាច្រើនឡើង ព្រះអង្គនឹងប្រទានពរផលដែលកើតពីពោះរបស់អ្នក និងផលពីដីរបស់អ្នក គឺជាស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងផលចម្រើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់អ្នក នៅក្នុងស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងប្រគល់ឲ្យអ្នក។