៙ អ្នកខ្លះចុះនាវាដើរផ្លូវសមុទ្រ ប្រកបមុខរបរតាមមហាសាគរ
មាននាវាបើកទៅមក ហើយមានសត្វធំសម្បើមដែលព្រះអង្គ បានបង្កើតមកឲ្យលេងនៅក្នុងសមុទ្រ។
ព្រះអង្គបានបំបែកនាវាតើស៊ីស ដោយខ្យល់ពីទិសខាងកើត។
អ្នករាល់គ្នាដែលចុះទៅឯសមុទ្រ ហើយទាំងអស់ដែលនៅក្នុងនោះ ព្រមទាំងកោះ និងពួកអ្នកនៅកោះទាំងនោះអើយ ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ហើយសរសើរតម្កើងព្រះអង្គពីចុងផែនដីចុះ។
ពួកអ្នកចែវរបស់អ្នក គេបាននាំអ្នកទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យអ្នកបែកធ្លាយ នៅកណ្ដាលសមុទ្រ។
ដ្បិតទ្រព្យសម្បត្តិដ៏ច្រើននេះ បានវិនាសបាត់ទៅ តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!»។ ពួកអ្នកបើកសំពៅ និងពួកអ្នកជិះសំពៅទាំងអស់ ពួកជើងឈ្នួល និងអស់អ្នកដែលរកស៊ីតាមជើងទឹក បានឈរពីចម្ងាយ