ទំនុកតម្កើង 107:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ហេតុនេះ ព្រះអង្គក៏បន្ទាបចិត្តគេ ដោយការនឿយហត់ គេដួលចុះ ហើយគ្មានអ្នកណាជួយបានឡើយ។ សូមមើលជំពូក |
ពេលនោះ សាំសុនស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ»។ គាត់ប្រឹងយោលខ្លួនពេញកម្លាំង ហើយវិហារនោះក៏រលំលើពួកមេ និងលើមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងវិហារនោះ។ ដូច្នេះ ពួកអ្នកដែលគាត់ធ្វើឲ្យស្លាប់ក្នុងពេលដែលគាត់ស្លាប់នេះ មានចំនួនច្រើនជាងអស់អ្នកដែលគាត់បានសម្លាប់ កាលពីគាត់នៅមានជីវិតទៅទៀត។