នោះផែនដីក៏ប្រេះហា ហើយស្រូបយកដាថាន រួចគ្របលើបក្សពួករបស់អ័ប៊ីរ៉ាមទៀតផង។
ហើយដីបានហាឡើង ហើយស្រូបពួកគេជាមួយកូរេ នៅពេលដែលពួកកូរេនោះត្រូវស្លាប់ ហើយភ្លើងក៏លេបត្របាក់មនុស្សពីររយហាសិបនាក់។ អ្នកទាំងនោះបានត្រឡប់ជាការព្រមានដល់ប្រជាជន។
ហើយការដែលព្រះអង្គបានធ្វើដល់ដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាប ពូជរូបេន គឺដែលដីបានប្រេះហាឡើងស្រូបគេបាត់ទៅ ព្រមទាំងក្រុមគ្រួសារ និងជំរំរបស់គេ ព្រមទាំងអ្វីៗដែលរួមដំណើរជាមួយពួកគេ នៅកណ្ដាលសាសន៍អ៊ីស្រាអែលទាំងមូលផង។