ព្រះនាងហ៊ូសាបត្រូវគេចាប់ជាឈ្លើយ ពួកបាវបម្រើស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ទាំងគក់ទ្រូង។
គេនឹងគក់ទ្រូងយំទួញនឹងចម្ការដែលគាប់ចិត្ត និងដើមទំពាំងបាយជូរដែលដុះដាល។
យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន សូមធានាឲ្យទូលបង្គំផង
យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំណាស់។
ប៉ុន្តែ ពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត ហើយនៅលើភ្នំដូចជាព្រាបនៅតាមច្រកភ្នំ គ្រប់គ្នាកំពុងតែយំថ្ងូរ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួន។
ទ្វារទន្លេបានបើកឡើង ហើយដំណាក់ស្តេចក៏រលាយអស់
មើល៍! ពួកឯងនៅសល់តែស្រីៗ ទ្វារស្រុកឯងបើកចំហសម្រាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ។
ពេលពេត្រុសកំពុងតែនៅក្នុងទីលានខាងក្រោម ស្រីបម្រើម្នាក់របស់សម្ដេចសង្ឃក៏មកដល់។
មានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ក៏មានពួកស្រីៗដែលគក់ដើមទ្រូង ហើយយំទួញផង។
ឯបណ្តាជនទាំងប៉ុន្មានដែលប្រជុំគ្នាមើលការនោះ ក្រោយពីបានឃើញហេតុការណ៍ដែលកើតឡើងដូច្នោះ គេក៏វិលទៅផ្ទះវិញ ទាំងគក់ទ្រូង។